ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​ដងទង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ដែល​បើក​លេង​ស្ងាត់ៗ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ ឆ្មក់ប​ង្ល្រា​បបាន​យ៉ាង​ប្រផាប់​ចាប់​ប្រភីង ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ម៉ូតូ​ចំនួន​១៥​គ្រឿង អា​គក​៣​ក្បាល ស៊ុម​ដាក់​មាន់​ចំនួន​៥ ព្រម​ទាំង​សម្ភារៈ​មួយចំនួន​។​

​ការបង្ក្រាប​បទល្មើស​មួយ​នេះ បាន​ប្រព្រឹត្តឡើង​តាម​បទបញ្ជា​ដ៏​មឺុង​ម៉ា​ត់របស់​ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៧​ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​សង្វៀន​ជល់​មាន់​លួចលាក់​មួយកន្លែង ស្ថិតក្នុង​ភូមិ​ធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ការបង្ក្រាប​សង្វៀន​ជល់​មាន់​ខាងលើនេះ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ ជូនដំណឹង​ដល់​សមត្ថកិច្ច​ថា មាន​គេ​លួច​បើក​ទីលានកីឡា​បក្សី​ភ្នាល់​ដាក់​លុយ​ធំៗ​ស្ងាត់ៗ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ខាងលើ ទើប​សមត្ថកិច្ច​សហកា​រ​ចេញ​ទៅ​ក្របួច​តែម្តង​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ការបង្ក្រាប​នេះ​យើង​ឃាត់ខ្លួន​បាន​តែ​មនុស្ស​ចំនួន​៤​នាក់​ទេ ព្រោះ​ខណៈនោះ​ក្រុម​អ្នក​ភ្នាល់ បាន​នាំគ្នា​រត់​ចែក​ផ្លូវ​គ្នា​អស់ ទើប​កម្លាំង​ប្រមូលយក​វត្ថុតាង ដែល​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង មាន់​គក​៣​ក្បាល ស៊ុំ​ក្រប​មាន់​ចំនួន​៥​និង​មនុស្ស​៤​នាក់​មក​សាកសួរ​តែម្តង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំង​៤​នាក់ រួមមាន​៖ ទី​១.​ឈ្មោះ ជួន សុខ​វិន ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​។​ទី​២.​ឈ្មោះ ភន មល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៣.​ឈ្មោះ ប្រាជ្ញ ផន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​ទាំង​បី​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​ទី​៤.​ឈ្មោះ ស៊ុន ក្រឹម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​តា​មាស ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​បច្ចុប្បន្ន​អ្នកលេង​ល្បែង​បញ្ជល់មាន់​ទាំង​៤​នាក់​រួមជាមួយ​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​/
​ណា​រិទ្ធ​

 

img20171027r1 img20171027r1 (9)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.