ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​លោកស្រី​បណ្ឌិត ម៉ែន សំអន នាំ​ថវិកា និង​អង្ករ​របស់​សម្តេច​ត​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​គណបក្ស​ស្រុក​ស្វាយជ្រំ និង​គណបក្ស​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង

​លោកស្រី​បណ្ឌិត ម៉ែន សំអន នាំ​ថវិកា និង​អង្ករ​របស់​សម្តេច​ត​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​គណបក្ស​ស្រុក​ស្វាយជ្រំ និង​គណបក្ស​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​នាំយក​ថវិកា និង​អង្ករ​របស់​សម្តេច​ត​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​គណបក្ស​ស្រុក​ស្វាយជ្រំ និង​គណបក្ស​កំពង់រោទិ៍ នៃ​ខេត្ត​ស្វាយរៀង​។​

​នា​ឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​ដោយ ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​លោកស្រី​បណ្ឌិត បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រី ចៅសង្កាត់ ស្មៀន មេ​ប៉ុស្តិ៍ មេភូមិ និង​ប្រធាន​មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព ដែលជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​អ្នក​ដោះស្រាយ​នូវ​សំណូមពរ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទាំងនេះ​គឺ​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ដោះស្រាយ​ជូន​គាត់​ឱ្យបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នានេះ លោកស្រី​បណ្ឌិត ម៉ែន សំអន ក៏​បាន​ជំរុញ​ឱ្យ​មូលដ្ឋាន​ជួយ​ពន្លឿន​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ឆ្នោត ពីព្រោះ​ថ្ងៃស្អែក​ជា​ថ្ងៃ​ចុងក្រោយ នៃ​ការចុះឈ្មោះ តាម​ការកំណត់​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន បានបញ្ជាក់​ថា បើទោះបីជា​ការគ្រប់គ្រង​កូវី​ដ​១៩ បាន​ល្អ​ប្រសើរ​យ៉ាងណាក៏ដោយ អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​យកចិត្ត​ទុក្ខ​ដាក់ និង​ត្រូវ​គោរព​តាម​វិធានការណ៍ ៣​ការពារ និង​៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន ដេ​ី​ម្បីការ​ពារ​សហគមន៍​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្សេងៗ​។​

​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​អង្ករ​ចែកជូន​ដល់​ស្រុក​ទាំង​ពីរ​នេះ​រួមមាន​៖ ឃុំ​ទាំង​១១ នៃ​ស្រុក​ក​កំពង់រោទិ៍ ទទួលបាន​អង្ករ ៦​តោន និង​ថវិកា ២​លាន ២០​ម៉ឺន​រៀល និង​គណបក្ស​ស្រុក​កំពង់រោទិ៍ អង្ករ ១​តោន និង​ថវិកា ១​លាន​រៀល​។ ចំណែក​ឯ​ឃុំ​ទាំង​១៦ នៃ​ស្រុក​ស្វាយជ្រំ ទទួលបាន​អង្ករ​១៧​តោន និង​ថវិកា ៣​លាន ២០​ម៉ឺន​រៀល គណបក្ស​ស្រុក​ស្វាយជ្រំ ទទួលបាន ៤​តោន និង​ថវិកា ១​លាន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.