ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ពិធី​ប្រកាស​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្វាយរៀង

ពិធី​ប្រកាស​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ អង្គារ ១៣​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​ប្រកាស​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម កឹង ឃ​ន អគ្គស្នងការ​រង​នគរបាលជាតិ លោកស្នងការ​នគរបាល​ខេត្ត ឯកឧត្តម ប្រតិភូ​អមដំណើរ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងកា​រង​នគរបាល​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី​មេឃុំ​/​ចៅសង្កាត់ និង​ជា​ប្រធានកិត្តិយស​សាខាសមាគម​អតីតយុទ្ធជន​កម្ពុជា​ឃុំ​/​សង្កាត់ និង​លោក លោកស្រី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល និង​ជា​ប្រធាន​សាខាសមាគម​អតីតយុទ្ធជន​កម្ពុជា​ឃុំ​/​សង្កាត់ សរុប​វត្តមាន ២៥៣​នាក់​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​ប្រកាស​នា​ថ្ងៃនេះ ដែល​បាន​បង្ហាញឲ្យឃើញ​ពី​ការយ​ក​ចិត្ត​ទុកដាក់ និង​ជា​ការផ្ដល់​នូវ​កម្លាំងចិត្ត​យ៉ាង​ធំធេង​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​ស្នូល ដើម្បី​ចូលរួម​ចំណែក​កាន់តែ​សកម្ម ក្នុង​បេសកកម្ម​បម្រើ ធានា ការពារ និង​ផ្ដល់​នូវ​ផលប្រយោជន៍ ជូន​បងប្អូន​អតីតយុទ្ធជន​ឲ្យបាន​រឹតតែ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត សូម​បន្ត​ខិតខំ​យកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជា ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លង​មកឲ្យ​បានកាន់​ផុលផុស និង​មាន​ប្រសិទ្ធភាព ក្នុង​គោលដៅ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ របស់​អតីត​យុទ្ធជន ធ្វើយ៉ាងណា​ជួយ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឲ្យ​កាន់តែ ល្អប្រសើរ​ឡើង​ថែម​ទៀត ។ ទន្ទឹម​នោះ ត្រូវ​បន្ត​បង្កើន​សកម្មភាព​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ អតីតយុទ្ធជន​របស់​យើង ជាពិសេស​នៅពេល​មាន​តម្រូវការ និង​បញ្ហា​ដែល​ត្រូវ​ជួយ​ដោះស្រាយ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ចាត់​ចែង​ឆ្លើយតប​ដោះស្រាយ​ឲ្យបាន​ទាន់ ពេលវេលា ។​

• សូម​ឲ្យ​សមាគម​អតីត​យុទ្ធជន​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ ព្រម​ទាំង​អាជ្ញាធរ​ដែនដី និង​មន្ទីរ​-​អង្គភាព​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ចុះ​ជួប និង​ក្ដាប់​បញ្ហា​តម្រូវការ​នានា​របស់​បង​ប្អូន​គ្រួសារ​អតីតយុទ្ធជន ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា ជាពិសេស​កិច្ច​ការ​ផ្ដល់​សេវា​សាធារណៈ សេវា​តម្រូវការ​ជូនប​ង​ប្អូន ឲ្យ បាន​ល្អប្រសើរ តួ​យ៉ាង​នៅ​ក្នុង​ការប្រើប្រាស់​ប័ណ្ណ បស​ស ក្នុង​ការ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ និង​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ​ទៀត ដែល​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន ។​

• សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​សមាគម បន្ត​ចាត់ចែង​រៀបចំ​ការចាក់​វ៉ាក់សាំង​ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ជូន​បងប្អូន​អតីតយុទ្ធជ​ន និង​គ្រួសារ បន្ថែមទៀត ជាពិសេស​ដូសទី​៥ និង​អ្នក​ដែល​មិន​ទាន់​បាន ចាក់​កន្លងមក ។​

•​ជាមួយនេះ ក៏​សូម​លើកទឹកចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់បន្ត​ចូលរួម​គាំទ្រ និង​សហការ ដើម្បី​ឲ្យ​សមាគម​អតីត​យុទ្ធជន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត អនុវត្ត​ការងារ របស់ ខ្លួន​ឲ្យ បាន កាន់តែ​ល្អប្រសើរ ដើម្បី​រួមចំណែក​លើកកម្ពស់ តួនាទី របស់​អតីត​យុទ្ធជន ឲ្យ​ស័ក្តិសម នឹង​គុណ​បំណាច់​របស់​អតីតយុទ្ធជន ចំពោះ​បុព្វហេតុ ប្រទេសជាតិ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.