ខេត្តបាត់ដំបង ៖ ទីតាំងហ្គេមនិងចាក់បាល់ ឈ្មោះ SE7ENលេងដល់យប់ ត្រូវក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងកម្លាំងនគរបាលក្រុងបាត់ដំបងចុះបង្ក្រាបឃាត់មនុស្ស២២នាក់រួមនិងវត្ថុតាងមួយចំនួន នៅវេលាម៉ោង ១៤១០នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៧ នៅក្នុងក្រុងបាត់ដំបង ត្រង់ចំណុចក្រុមទី ៣៩ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចឃាត់ខ្លួនមនុស្សសរុបចំនួន២២នាក់និងវត្ថុតាងដកហូតសរុបរួមមាន ៖
1-ម៉ាស៊ីន system Unit ចំនួន ៣៨ គ្រឿង
2-អេក្រង់ LCD Computer ចំនួន ៣៩គ្រឿង
3-Hard Disk Camera ចំនួន១ គ្រឿង
4- ម៉ូតូចំនួន១៨គ្រឿង
បច្ចុប្បន្នក្រុម បង្ការ បង្ក្រាប បានបញ្ជូនឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធី។
ប្រភពរិះគន់បានលើកឡើងថា ទីតាំងហ្គេមឈ្មោះ SE7EN បង្គាប់លេងល្បែងភ្នាល់ចាក់បាល់ តាំងពីព្រឹករហូតដល់យប់ ។ពលរដ្ឋត្រេកអរចំពោះការបង្ក្រាបទីតាំងល្បែងហ្គេមនិងភ្នាល់បាល់ទាត់ គឺកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជួយបង្កើនឲ្យសិស្សចូលសិក្សា ចាប់យកចំណេះវិជ្ជា ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ៕





