(ស្វាយរៀង)÷ថ្ងៃចន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ
លោកស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែកបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែកដែលមាន (ទទឹង៥ម៉ែត្រ នឹងបណ្តោយ៥៣០ម៉ែត្រ) គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំក្រសាំងឆ្នាំ២០២២ និងបើកវេទិការសាធារណះដែលមានភូមិ២ចូលរួម មានភូមិធ្នង់ និងភូមិតាមិញ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារស្រុកមេឃុំក្រុមការងារឃុំលោកមេភូមិនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត…។
មានប្រសាសន៍ទៅកាន់ពិធីនេះលោកអភិបាលបានស៊ូសុខទុក្ខបងប្អូនប្រជាពលរដ្ឋនឹងសូមអបអរសាទរ ដែលបានផ្លូវថ្មី ស្រួលក្នុងការធ្វើដំណើរ នឹងជូនពររកស៊ីទទួលទានមានបានទាំងអស់គ្នា។
ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរសប្បាយរីករាយដែលបានប្រព័ន្ធផ្លូវថ្មីនិងសូមអរគុណដល់លោកអភិបាលស្រុកនិងលោកមេឃុំដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវជូនដល់ពួកគាត់ឱ្យស្រួលក្នុងការធ្វើដំណើរ។(សូមអរគុណ!)




