ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប ឲ្យមាន​ភាព​ប្រសើរ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​ខេត្ត​កែប ក៏​បាន​ធ្វើ​កិច្ចប្រជុំ​ដើម្បី​លើក​ទិសដៅ​សំខាន់​នានា សម្រាប់​ញាំ​ុ​ង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម​។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មាន​សមាសភាព​ចូលរួម ពី​សំណាក់ គណៈ​អភិបាលខេត្ត​ដែល​ជាប់​តំបន់ឆ្នេរ រួមមាន​៖​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ព្រមទាំង​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ ក៏បាន​លើកឡើង​នូវ​ប្រធានបទ​សំខាន់​ទាក់ទិន​នឹង​ន​ច្ចុ​ប្បន្ន​និង​អនាគត តាម​របៀបវារៈ និរន្តរភាព​ទេសចរណ៍ និង​អភិវឌ្ឍន៍ ដែល​ជា​ជំហាន​មួយ​ជួយ​ពន្លឿន​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​នៃ​ខេត្ត​មាត់​ឆ្នេរសមុទ្រ ឲ្យ​កាន់តែ​រីក​ដុះដាល​និង​ស្រស់បំព្រង​។​

​ឆ្លើយតប​នឹង​ភាពចាំបាច់ សម្រាប់​ដំណើរការ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦​ដែល​ជា​ជុំ​ទី​២​នៅ​ខេត្ត​កែប លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា ជាទូទៅ​ការរៀបចំ​បុណ្យ​សមុទ្រ ត្រូវ​អនុវត្ត​ឡើង​តាម​កាលកំណត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​ពិធី​នោះ​ក៏​មាន​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម តាំង​ផលិតផល​ក្នុងស្រុក ការបង្កើត​ផ្ទាំងទស្សនីយភាព​ផ្សេងៗ ក៏ដូចជា​ការប្រគុំ​តន្ត្រី​(​ខន​សឺត​)​មាន​ព្យូ​ហត្ថ​យាត្រា ការប្រកួត​កីឡា​លើគោក កីឡា​លើ​អា​កាស​និង​ការប្រកួត​កីឡា​លើទឹក ជាដើម​។​ល​។​ហើយ​ពិធី​បុណ្យ​សមុទ្រ​នឹងត្រូវ​ប្រារព្វ​ជា​រៀងរាល់ឆ្នាំ ដោយ​វិលជុំ​ទៅកាន់​ខេត្ត​ពាក់ព័ន្ធ ព្រោះ​ការ​ធ្វើ​ពិធី​គឺ​ប្រព្រឹត្តទៅ​តាម​កាលកំណត់ ចឹង​បើ​ចប់​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​នឹង​បន្ត​នៅ​ឆ្នាំក្រោយ​នៅ​ខេត្ត​កោះកុង កំពត និង​ព្រះសីហនុ​។​

​លោក​បណ្ឌិត​បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្ត​កែប​ខាងមុខនេះ ពិតជា​មាន​ភាព​គគ្រឹក​គគ្រេង ហើយ​សង្ឃឹមថា នឹង​មាន​មនុស្ស​ចូលរួម​រាប់លាន​នាក់ ព្រោះ​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដូច្នេះ​លោក​សូម​ឲ្យ​រដ្ឋបាល​ខេត្ត​កែប ដែល​ជា​ម្ចាស់ផ្ទះ ក្នុង​ពិធីបុណ្យ​ដ៏​វិសេសវិសាល​នេះ ត្រូវ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ឲ្យបាន​រឹង​មាំ​បំផុត ដើម្បី​ញាំ​ុ​ង​ពិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​។​/
​ណា​រិទ្ធ​

 

img20171020r4-(3) img20171020r4-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.