ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋនិងកម្មករបានឲ្យដឹងថាការធ្លាក់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងដោយសារ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង គាបសង្កត់ ប្រជាពលរដ្ឋនិងកម្មករ ពេលពួគគាត់ទិញទូរទស្សន៍១គ្រឿងពីផ្សារថៃយកមកទុកមើលក៏ខាងប៉ូលិសអន្តោរប្រវេសន៍ទាបង់១ពាន់បាត ហើយមាន់គគ១ក្បាលទាបង់៣០០បាត ទិញម៉ាស៊ីនបោកខោអាវ១គ្រឿងឬទូរទឹកកក១គ្រឿងមកប្រើប្រាស់ក្នុងស្រុកកំរៀង ក៏ទារបង់លុយដែរ។
មិនត្រឹមបំពានអនុក្រឹត្យ៦៨ធ្វើប័ណ្ណបរដឺផាសBorder Passអោយប្រជាពលករ ឆ្លងដែនទៅប្រទេសថៃ យកថ្លៃហួសកំណត់ ថែមទាំងគាបសង្កត់កម្មករ លក់សំបុត្រចេញចូលក្នុងម្នាក់១០០បាតឬ១ម៉ឺនរៀល (សំបុត្រវាយត្រា២ដង) តម្លៃសំបុត្រជាធម្មតា តម្លៃតែ១ពាន់រៀល ឬ១០បាត ប្រាក់ថៃ ហើយអ្នកមានផាស្ព័រវាយត្រាចេញ-ចូលក៏ទាលុយដែរ និងបើកច្រកទ្វាព្រំដែនពេលយប់ អោយទំនិញចេញចូលនិងមនុស្សចេញចូលតាមអំពើចិត្ត។
មិនតែប៉ុណ្ណោះឃុបឃិតជាមួយសមត្ថកិច្ចថៃ ជំរឹតកម្មករ ពលករ ពេលកម្មករទិញសំបុត្រចូលទៅបេះផ្លែឈើព្រឹកវិលល្ងាច ឲ្យទាលុយ២០០បាតផ្សេង និងពេលចេញមកវិញល្ងាចទា២០០បាតផ្សេងដែលកម្មករទៅបេះផ្លែឈើ១ថ្ងៃបានត្រឹម៥០០បាតទៅ៦០០បាត(កម្មករស្ទាត់ជំនាញ) កម្មករមិនជំនាញបេះបានក្នុង១ថ្ងៃ៣០០បាតទៅ៤០០បាត បើគេយកអស់ មានប្រាក់ឯណាបានទុកដាក់ហូបចុក។ពេលថៃធ្វើបាបកម្មករខ្មែរមិនជួយអន្តរាគមន៍ ហើយក្រុមប៉ូលិសអន្តោរប្រវេសន៍នេះ ធ្លាប់បានវាយលើស្ត្រីភេទផងដែរ ទាំងនេះហើយជាការឈឺចាប់របស់រាស្ត្រក្នុងខេត្តបាត់ដំបងចេញចូលប្រទេសថៃ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង។
តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ចំពោះពលករខ្មែរជាច្រើនរយនាក់ ក្នុងមួយថ្ងៃៗ ចេញទៅរកការងារនៅប្រទេសថៃ ហើយអ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ក៏អាចធ្វើប័ណ្ណបរិផាសBorder Passបានដែរ ទោះជាពលករទាំងនោះនៅខេត្តផ្សងៗ.ដូចជា.ស្វាយរៀង. កំពង់ចាម.ព្រៃវែង.តាកែវ។ល។
លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសច្រកអន្តរជាតិដូង បានយកប្រាក់ថ្លៃប័ណ្ណបរិផាសឆ្លងដែន ពីប្រជាពលករធ្វើសំរាប់ឆ្លងដែនទៅប្រទេសថៃ ច្រើនលើសកំណត់ចាប់ពី៧ម៉ឺនរៀលដល់ ៣០ម៉ឺនរៀល ដែលប័ណ្ណមានសុពលភាព រយៈពេល ១ សប្តាហ៍ ហើយបើដល់ថ្ងៃកំណត់មកបន្តម្តងអស់២ពាន់រៀលក្នុង ១សប្តាហ៍ ។ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល ។ មិនតែប៉ុណ្ណោះ អ្នកមិនមានឯកសារគ្រប់គ្រាន់ និងទីលំនៅច្បាស់លាស់់ក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរ អោយតែមានប្រាក់។
ស្ត្រី២នាក់រស់នៅស្រុកបវេលបានអោយដឹងថា ពួកនាងអាយុ១៩ឆ្នាំ គ្មានអត្តសញ្ញាណប័ណ្ណបានមកធ្វើប័ណ្ណឆ្លងដែន ទៅរកការងារនៅប្រទេសថៃ បានបង់ប្រាក់ក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើចំនួន២០ម៉ឺន រៀល ប្រាក់ខ្មែរទើបបានប័ណ្ណឆ្លងដែននេះ។
ប្រភពពី ប្រជាពលរដ្ឋផ្សេងថា មនុស្សមិនទាន់គ្រប់អាយុធ្វើប័ណ្ណឆ្លងដែនម្នាក់៧៥០០០រៀល(ប្រាំពីរ ម៉ឺនប្រាំពាន់រៀល) ចុះឈ្មោះកូនង៉ាម្នាក់ថែមទៀតត្រូវបង់អស់១៣០០០រៀលថែមទៀត(មួយម៉ឺន បីពាន់រៀល) ។ ចំពោះមនុស្សគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណបើធ្វើប័ណ្ណចាំយកភ្លាមតម្លៃ២៥០០បាតប្រាក់ ថៃគិតជាប្រាក់ខ្មែរ ៣០ម៉ឺនរៀល តែបើចាំ១ថ្ងៃយកតម្លៃក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើ ចំនួន២០ម៉ឺនរៀលប្រាក់ខ្មែរ។
ប្រភពបញ្ជាក់ថា ស្ត្រីវៀតណាមរកស៊ីផ្លូវភេទខុសច្បាប់ជាច្រើននាក់ បានមករកស៊ីនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង មិនមាននគរបាលអន្តោប្រវេសន៍ឬសមត្ថកិច្ចមកបង្ក្រាបទេ អស់ពេល៤ឆ្នាំមកហើយតាំងពីលោក លោក សៅ ប៊ុនរិទ្ធ គ្រប់គ្រង ។
ក្នុងករណីនេះ តើឯកឧត្តម សុខ ផល អគ្គនាយក នគរបាលអន្តោប្រវេសន៍និងជាប្រធានក្រុមការងារស្រុកបាណន់ សុខចិត្តឃើញគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងធ្លាក់ឆ្នោតជាង១០ស្រុក ហើយជាប់តែស្រុកបាណន់ឬ គួរតែមានវិធានការលើ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសច្រកអន្តរជាតិដូង ដើម្បីទទួលសន្លឹកឆ្នោត២០១៨មកវិញ ៕





