ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ការដាំ​ដើមឈើ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ជួយ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​សក្តានុពល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ ដែល​ខេត្ត​កែប ដែលជា​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​តារា​រះ​នា​ទិសនិរតី ជា​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ ជា​ផ្ការំដួល​បី​ទង ថែម​ទាំង​ទទួលបាន​ពានរង្វាន់​ផ្នែក​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ​ចំនួន​៣ គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​។​ទាំងនេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​កែប​ទាំងមូល ដែល​ជានិច្ចកាល​បាន​ជម្រុញ ការស្តា​និង​អភិវឌ្ឍន៍ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់ ឲ្យ​សមជាខេត្ត​បៃតង​និង​ខៀវស្រងាត់​នោះ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​កែប ដែល​មាន​លោក​កែ​ន សត្ថា ជា​ប្រមុខ​ដឹកនាំ​ខេត្ត លោក​អ៊ុក ថា អភិបាលរង​ខេត្ត លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​លោក អឹុម បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​ដាំ​ដើម​ស្ងាវ ស្ថិត​តាម​មាត់​ឆ្នេរ ដើម្បី​កែលម្អ​សោភណភាព​តំបន់​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​លេចធ្លោ​ថែម​ទៀត​។​ក្នុងនាម​ជា​ខេត្ត​បៃតង ការដាំ​ដើមឈើ​ពិតជា​ជួយ​រំលេច​ទេសភាព​យ៉ាង​ត្រកាល​គ្មាន​ពីរ គាប់​ជួន​តំបន់​រមណីយដ្ឋាន​ឆ្នេរ​កែប ជា​កន្លែង​មួយ​មាន​ជួរ​ភ្នំ ប្រជុំ​ដោយ​កោះ​ប្រកប​ដោយ​ការទាក់ទាញ​តាម​បែប​ធម្មជាតិ​ផង​នោះ នឹង​ជួយ​បង្កើន​សម្រស់​ឆ្នេរកែប​ឲ្យ​កាន់តែ​មាន​សភាព​ស្រស់ស្រាយ​ទ្វេរ​ឡើង​ជា​លំដាប់​។​ជាក់ស្តែង​បើ​យើង​ក្រឡេកមើល​ស្ថានភាព ភូមិសាស្ត្រ​នានា​នៃ​រមណីយដ្ឋាន​ខេត្ត​កែប ពិតជា​មាន​អំណោយ​ផល​ពី​ធម្មជាតិ​យ៉ាង​ពិតប្រាកដ​។​

​យ៉ាងណាមិញ​ខេត្ត​កែប​នាបច្ចុប្បន្ន​ត្រូវ​បាន​តាក់តែង និង​ធ្វើ​ការកែលម្អ​តាម​រចនាបទ​ផ្សេងៗ រឹតតែ​ជួយ​បង្កើន​សក្តានុពល​និង​ស្រូប​ទាញ​ក្រុម​អ្នក​ទេសចរណ៍​ឲ្យចូល​មក​សម្រាក កម្សាន្ត ល​ម្ហែ កាន់តែ​ច្រើនឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ផ្តើមចេញ​ពី​ការខិតខំ​ប្រឹងប្រែង​ដោយ​ទំនួល​ខុស​ត្រូវ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ខេត្ត ពិត​ជា​ជំហាន​មួយ​ឆ្ពោះទៅរក​ភាព​ជោគជ័យ​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​និង​នាំមក​នូវ​ភាពល្បីល្បាញ​សម្រាប់​ជា​កេរដំណែល​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ជា​ការពិត​ណាស់​អ្វី​ដែល​ខេត្ត​កែប​មាន​អទិភាព​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នាពេលនេះ គឺ​បាន​ផ្តល់​នូវ​កិតិ្ត​យស​យ៉ាង​ធំធេង​សម្រាប់​មហាជន​ទូទៅ​ផង​ដែរ​។​លើសពីនេះ ការកែលម្អ​សោភណភាព​ក្នុង​តំបន់​ទេសចរណ៍ គឺ​មិន​សំដៅ​តែ​ចំណុច​ទី​ប្រជុំជន​នោះឡើយ គឺ​ត្រូវបាន​អនុវត្ត​គ្រប់​ទីកន្លែង​ទូទាំង​តំបន់​ទាំង​ការកែប្រែ​សោភណភាព ទាំង​កត្តា​អនាម័យ ទាំង​កត្តា​សុវត្ថិភាព​។​

​បើ​តាម​ការបង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​ជាច្រើន​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​លើកឡើង​ពី​ភាពចាំបាច់​មួយចំនួន សម្រាប់​ការទប់ស្កាត់​នូវ​ករណី​ផ្សេងៗ​ដែល​យើង​ពុំ​អាច​វាស់​ស្ទង់​បាន​នោះ​គឺ​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ​សង្គម ព្រោះ​ថា​ខេត្ត​កែប​នឹងត្រូវ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២​របស់ខ្លួន ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ រដ្ឋបាល​ខេត្ត​កែប ពិតជា​មាន​ការ​មមាញឹក ហើយ​ក៏​ត្រូវ​ការចំណាយ​ធនធាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យមាន​ភាព​អធិកអធម និង​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង សម្រាប់​ការ ការពារ​សន្តិសុខ សុវត្ថិភាព ឲ្យបាន​រឹងមាំ​បំផុត​។​/
​ណា​រិទ្ធ​

 

img20171020r2 (1) img20171020r2 (2) img20171020r2 (3) img20171020r2 (4) img20171020r2 (5) img20171020r2 (6) img20171020r2 (7) img20171020r2 (8) img20171020r2 (9) img20171020r2 (10) img20171020r2 (11)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.