ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកហែម សុីណា អភិបាលស្រុករំដួល អញ្ជើញជួបសំណេះសំណាលនិង ចែកប័ណ្ណសរសើរដល់សិស្សានុសិស្ស ចំនួន៤០នាក់នៅសាលាបឋមសិក្សាហ៊ុនសែន វត្តថ្មី ស្រុករំដួល ខេត្តស្វាយរៀង!

លោកហែម សុីណា អភិបាលស្រុករំដួល អញ្ជើញជួបសំណេះសំណាលនិង ចែកប័ណ្ណសរសើរដល់សិស្សានុសិស្ស ចំនួន៤០នាក់នៅសាលាបឋមសិក្សាហ៊ុនសែន វត្តថ្មី ស្រុករំដួល ខេត្តស្វាយរៀង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ
លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល និងក្រុមការងារស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សនិងចែកប័ណ្ណសរសើរដល់សិស្សានុសិស្ស ចំនួន៤០នាក់នៅសាលាបឋមសិក្សាហ៊ុនសែន វត្តថ្មី ដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ ទី ៦ ។

ពិធីនេះធ្វើឡើងនៅសាលាបឋមសិក្សាហ៊ុនសែន វត្តថ្មី ដែលស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។ក្នុងកម្មពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីមន្ត្រីសាលាស្រុក លោកប្រធានអនុប្រធានការិយាល័យអប់រំស្រុក លោកនាយកនាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូបទៀត ។

ក្នុងឱកាសនោះលោកហែម សុីណា អភិបាលស្រុករំដួល ក៏បានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ គ្នាឲ្យខិតខំរៀនសូត្រអោយចេះដើម្បីជាសសរទ្រូងនៃប្រទេសជាតិយើងសម្រាប់ថ្ងៃអនាគត់ទៅខាងមុខ
ជាពិសេសបើកូនក្មួយរៀនពូកែជាប់បានល្អចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ(ថ្នាក់ទី 1ដល់ថ្នាក់ទី 12)ជាពិសេសបើបាននិទ្ទេស A ក្មួយៗ មានកិត្តិយសនិងលើកមុខមាត់ដល់ឪពុកម្ដាយក្រុមគ្រួសារក្មួយ ថែមទាំងបានអំណោយនិងវត្ថុ អនុស្សាវរីយ៍ពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀងហើយនិងលើកមុខមាត់ស្រុករំដួលយើងផងដែរ ។

ជាកិច្ចបញ្ចប់ លោក អភិបាលស្រុក ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាសម្រាប់ថ្ងៃអនាគតខាងមុខ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ខិតខំបង្រៀនដល់សិក្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ផងដែរ៕(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.