ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់​, លោក ខូ​យ រី​ដា ជំនួស​លោក ជាវ តា​យ

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់​, លោក ខូ​យ រី​ដា ជំនួស​លោក ជាវ តា​យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ បន្ទាប់ពី​ទទួលបាន​តួនាទី​ថ្មី ជា​អភិបាលខេត្ត​ពោធិ៍សាត់​នោះ​រួចមក​, លោក ខូ​យ រី​ដា ត្រូវបាន​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា សម្រេច​សម្រួល​ភារកិច្ច ពី​សមាជិក និង​ពី​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាត់ដំបង និង​តែងតាំង​ដំឡើង​ឋានៈ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ ជំនួស​លោក ជាវ តា​យ ដែល​ត្រូវ​សម្រួល និង​ផ្ទេរ​ភារកិច្ច ពី​ប្រធាន​គណៈ​ចលនា​មហាជន និង​ពី​ប្រធាន​គណៈ​ចលនា​យុវជន នៃ​គណបក្ស​ខេត្ត និង​ពី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ មក​ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស គ​.២៧​។​

​ពិធី​ផ្ទេរ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត និង​សមាជិក សមាជិកា​គណៈបក្ស​ជាច្រើន​រូប​ទៀត​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ផ្តោត​សំខាន់​ទៅលើ​ការដឹកនាំ​ចំពោះមុខ ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​លក្ខន្តិកៈ​បក្ស កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេច​របស់​បក្ស ច្បាប់​របស់​រដ្ឋ ចាត់តាំង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ជា​មូលដ្ឋាន សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន​។ ដឹកនាំ​ល្អ​ត្រូវ​គិតគូរ​ខាង​អាកប្បកិរិយា ពាក្យសម្តី​សុភាពរាបសារ ចាស់ទុំ​នយោបាយ តែ​ត្រូវ​ម៉ឺងម៉ាត់​ខាង​គោលជំហរ​។ អ្នកដឹកនាំ​ត្រូវធ្វើ​ភាព​ជា​គម្រូ ដល់​អ្នក​ដែល​នៅក្រោម​ការដឹកនាំ​របស់​យើង ក្នុងនោះ​គម្រូ​អនុវត្តន៍​ដីកា​ច្បាប់ ក្នុង​ជីវភាព​រស់នៅ ក្នុង​ការងារ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​គោរព​អង្គការ​វិន័យ​របស់​បក្ស​។​

​សម្តេច​បាន​បន្ថែមថា ការដឹកនាំ​ល្អ ត្រូវគោរព និង​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ របប​ធ្វើ​ការងារ​របស់​គណបក្ស នោះ​គឺ​ប្រជុំ​សន្និបាត ចុះ​មូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និង​សុំ​យោបល់ ហើយ​ត្រូវ​ចងចាំ​ថា សូម​កុំ​មើលរំលង​របប​មួយណា​ឲ្យសោះ​។ សម្តេច​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​ជំរុញ​សមាជិក សមាជិកា​របស់​បក្ស ពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​អ្នក​ដែល​គ្រប់​អាយុ ដើម្បី​ឈាន​ទៅរក​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​ខាង​មុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.