ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សមត្ថកិច្ចឃាត់ខ្លួននារីជនជាតិវៀតណាមចំនួន ១១នាក់មកសាកសួរ ក្រោយមានករណីផ្ទុះអាវុធ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត !

សមត្ថកិច្ចឃាត់ខ្លួននារីជនជាតិវៀតណាមចំនួន ១១នាក់មកសាកសួរ ក្រោយមានករណីផ្ទុះអាវុធ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង) ៖ មានករណីផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន ១១នាក់មកសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថានារីសង្ស័យមាន ៖

១-ឈ្មោះ ឡូ ធីថាវ អាយុ ២៧ឆ្នាំ

២-ឈ្មោះ ឡ ធីងិន អាយុ ២៦ឆ្នាំ

៣-ឈ្មោះ ឡូ ធីង៉ា អាយុ ១៧ឆ្នាំ

៤-ឈ្មោះ វ៉ាង ធីយួ អាយុ ១៧ឆ្នាំ

៥-ឈ្មោះ បៀវ ធីវិន អាយុ ១៥ឆ្នាំ

៦-ឈ្មោះ ដ ធីហៀប អាយុ ១៧ឆ្នាំ

៧-ឈ្មោះ ឡុក ធីថាម អាយុ ១៧ឆ្នាំ

៨-ឈ្មោះ ឡុង ធីហាយ អាយុ ២៤ឆ្នាំ

៩-ឈ្មោះ ឡេ ធីមី អាយុ ១៦ឆ្នាំ

១០-ឈ្មោះ លឿន ធីថាវ អាយុ ២៥ឆ្នាំ

១១-ឈ្មោះ ឡូ ធីទៀប អាយុ ១៦ឆ្នាំ ។

ប្រភពបន្តថាតាមទទួលបានព័ត៌មានថា មានករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម ០១ក្រុម ជិះរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះស្លាកលេខភ្នំពេញ ២BL២៩៣៤។

សមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុក៏បានរកឃើញសំបកគ្រាប់ អាវុធវែងចំនួន ០៧គ្រាប់ សំបកអាវុធខ្លីចំនួន ០១គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ ២BH០២១៧ នៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវក៏បានឃើញរថយន្តខាងលើយកទៅទុកផ្លុងចោលនៅលើផ្លូវជាតិលេខ ០១ នៅចំណុចភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បន្តកាស្រាវជ្រាវដល់ម៉ោង ៦ល្ងាចថ្ងៃដដែលនិងកំណត់បានមុខសញ្ញាជួលផ្ទះរបស់ឈ្មោះ កៅ ផល្លា ភេទស្រី អាយុ ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់មក សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជួល និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងក៏ឃើញមាននារីជាជនជាតិវៀតណាមចំនួន ១១នាក់និងនាំខ្លួនយកមកអធិការដ្ឋាននគរក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។ក្រោយពីការសាកសួរចប់ និងមានការឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឱ្យឃាត់ខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត ៕(សហការី)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.