ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្នុង​ស្រុក​ចន្ទ្រា​!

វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្នុង​ស្រុក​ចន្ទ្រា​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)÷​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥ រោច ខែ​កត្តិក ឆ្នាំ​ខាល​ ​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ​ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុយ​ថន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​តំណាង​ឯកឧត្តម​ជុំ​ហាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​ហែម​ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែល​ប្រព្រឹត​ទៅ​នៅ​បរិវេណ​សាលា​ស្រុកច​ន្ទ្រា​។​

​វេទិការ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី មេឃុំ លោក លោកស្រី ជា​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ចូលរួម​ក្នុង​វេទិការ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​គោលបំណង​សំខាន់​នៃ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កើតមាន​នា​រយៈកាល​កន្លងមក ពិសេស​វេទិកា​នេះ ក៏​នឹង​ផ្តល់​នូវ​ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការបញ្ចេញមតិរ​បស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សុំ​នូ​ម​ពរ​ដែល​បាន​លើកឡើង​។​

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.