ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល អញ្ជើញ​ជួប​សំណេះសំណាល​និង ចែក​ប័ណ្ណសរសើរ​ដល់​សិស្សានុសិស្ស ចំនួន​១១៥​នាក់​នៅ​វិទ្យាល័យ​ហ៊ុន​សែន ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​!

លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល អញ្ជើញ​ជួប​សំណេះសំណាល​និង ចែក​ប័ណ្ណសរសើរ​ដល់​សិស្សានុសិស្ស ចំនួន​១១៥​នាក់​នៅ​វិទ្យាល័យ​ហ៊ុន​សែន ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​): លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល និង​ក្រុមការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​និង​ចែក​ប័ណ្ណសរសើរ​ដល់​សិស្សានុសិស្ស ចំនួន​១១៥​នាក់​នៅ​វិទ្យាល័យ​ហ៊ុន​សែន ពងទឹក ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៥ ចាប់ពី​ថ្នាក់​ទី​៧​ដល់ ទី​១២ ។​
​ពិធី​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២២​នៅ​វិទ្យាល័យ​ហ៊ុន​សែន ពងទឹក ដែល​ស្ថិតនៅក្នុង​ភូមិ​ទូល​តាកែវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។​

ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​សាលាស្រុក លោក​ប្រធាន​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោក​មេឃុំ លោកនាយក​នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត ។​
​ក្នុងឱកាស​នោះ​លោក​ហែម សុីណា អភិបាល​ស្រុក​រំដួល ក៏​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ដាក់​ក្នុង​ការរៀនសូត្រ​ឱ្យអស់​ពី​សមត្ថភាព ។​

លោក​អភិបាល​ស្រុក​រំដួល​បន្ត​ថា ក្មួយ​ត្រូវធ្វើ​ឱ្យបាន​លើ​គ្រប់​វិញ្ញាសារ​ក្នុង​ការប្រឡង​ប្រឡង​ឱ្យ​បាន​ជាប់​និទ្ទេស​ល្អ​ទាំងអស់គ្នា ជា​ពិសេស​បើ​ប្រឡង​ជាប់​បាន​និទ្ទេស A ក្មួយៗ មាន​កិត្តិយស​និង​លើក​មុខមាត់​ដល់​ឪពុក​ម្ដាយ​ក្រុមគ្រួសារ​ក្មួយ ថែមទាំង​បាន​អំណោយ​និង​វត្ថុ អនុស្សាវរីយ៍​ពី​ឯកឧត្តម​អភិបាលខេត្ត​ខេត្ត​ស្វាយរៀង​ហើយ​និង​លើក​មុខមាត់​ស្រុក​រំដួល​យើង​ផងដែរ ។​

​ជាមួយគ្នានេះដែរ លោក ហែម សុីណា អភិបាល​ស្រុក​រំដួល ក៏​បាន​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ និង​ទទួលបាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា ហើយ​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បង្រៀន​ដល់​សិក្សានុសិស្ស នៅ​វិទ្យាល័យ​ហ៊ុន សែន ពងទឹក ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.