ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បុគ្គល​យោធា ២​នាក់ ដាក់ពន្ធនាគារ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​រំលោភសេចក្តីទុកចិត្ត​

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បុគ្គល​យោធា ២​នាក់ ដាក់ពន្ធនាគារ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​រំលោភសេចក្តីទុកចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​យោធា​២​នាក់ ដាក់ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​រំលោភសេចក្តីទុកចិត្ត​។​

​យោង​តាម​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​របស់លោក យី សុ​ខវួច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃនេះ បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចាប់​ខ្លួន និង​ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​នេះ រួមមាន​៖

*​ទី​១៖ ឈ្មោះ ហៃ ច័ន្ន​ភា​រិទ្ធ អាយុ​៤៥​ឆ្នាំ មាន​មុខរបរ​ជា​មន្ត្រី​យោធា ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ទោ មាន​ស្រុកកំណើត​ភូមិ​ទ្រា ឃុំ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៦៤០ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​យោធា​រូបនេះ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បទល្មើស​៦២៨ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

*​ទី​២៖ ឈ្មោះ លឹម មាន​សុខ អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​យោធា ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​លេខ​៧ គំរោង​ទី​៨ បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​យោធា​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៨១ និង​មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​របាយការណ៍​របស់​ន​គរ​បាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា មន្ត្រី​យោធា​ទាំង​២​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច បានបញ្ជាក់​ថា បុគ្គល​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ដោយសារ​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ រឿង​ប្រគល់​លុយ​ឲ្យ​ពួកគេ​ទាំង​២​នាក់ រៀបចំ​ទិញ​ដី ប៉ុន្តែ​ទីបំផុត​ក្រោយ​ទទួលបាន​លុយ​ហើយ គឺ​គ្មាន​ដី​ឲ្យ​ម្ចាស់លុយ​នោះឡើយ​។​

​ក្រោយ​មាន​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចមក ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃសរ​នៅ​ថ្ងៃ​នេះ​តែម្តង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.