ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ភូមិ ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រឹក​ថ្ងៃ​ទី 17 ខែវិច្ឆិកា​ឆ្នាំ 2022 វេលា​ម៉ោង 8:30 នាទី ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ភូមិ ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី លោក​ចៅសង្កាត់ មនោ​រម្យ លោក ឆុំ សូ​រី និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។​

​កម្មវិធី​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍ និង​ណែនាំ​ជូន​ប្រជាពលរដ្ឋ ដែលមាន​ខ្លឹមសារ​និង​ជា​សារ​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​បំពេញ​ជា​ពលរដ្ឋ​ល្អ ដោយ​កុំ​រំលោភ​លើ​ដី​ចំណី​អូ និង​ផ្លូវថ្នល់​ចំណីផ្លូវ ជា​របស់​រដ្ឋ និង​ជា​សាធារណៈ​បន្ត​ទៀត ដើម្បី​ឲ្យ​ខេត្ត​មាន​ការរីកចម្រើន និង​សណ្ដាប់ធ្នាប់​ល្អ​និង​បន្ត​អភិវឌ្ឍន៍​ខេត្ត និង​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ដី​ហើយ​មាន​ប្លង់រឹង​កាន់កាប់​សូម​ជួយ​បង្កើន​ហូប​ផលដំណាំ​ឬ​អភិវឌ្ឍន៍​លើ​ដី​ដែល​ខ្លួន​មាន​ឲ្យបាន​ជា​ប្រយោជន៍​ដើម្បី​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.