ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ព្រឹក​នេះ សម្តេច​តេជោ ហ៊ុន សែន បន្ត​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​សន្ទនា​ចំនួន​៦ ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន​

ព្រឹក​នេះ សម្តេច​តេជោ ហ៊ុន សែន បន្ត​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​សន្ទនា​ចំនួន​៦ ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០, ៤១ និង​កិច្ចប្រជុំ​កំពូល​ដៃគូ​ពាក់ព័ន្ធ ដែល​រៀបចំ​ដោយ​កម្ពុជា ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​។​

​សម្រាប់​កម្មវិធី​នៅ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នឹង​បន្ត​ធ្វើ​ជា​សហប្រធាន ជាមួយ​មេដឹកនាំ​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន ដឹកនាំ​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​៦​ទៀត​។

​កិច្ចប្រជុំ​សំខាន់ៗ​ទាំង​៦​នោះ​រួមមាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) លើក​ទី​២៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៩, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​ខួប​អនុស្សាវរីយ៍​អាស៊ាន និង​កាណាដា​។​

​ក្រៅ​តែ​ពី​កិច្ចប្រជុំ​នេះ​ទៅ នៅ​ពេល​រាត្រី​នេះ សម្តេច​តេជោ ហ៊ុន សែន​, មេដឹកនាំ​អាស៊ាន​, មេដឹកនាំ​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​, អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ព្រមទាំង​គណៈប្រតិភូ​ជួបជុំ​គ្នា​ប្រារព្ធ​ពិធីជប់លៀង​។ ពិធី​ជប់លៀង​នេះ មេដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​នឹង​ស្លៀក​សម្លៀកបំពាក់​ឈុត​ប្រពៃណី ដែល​កាត់​ជូន​ដោយ​កម្ពុជា​។​

​ក្រៅ​តែ​ពី​កម្មវិធី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ្វូ​មី​អូ គី​ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន​, ឯកឧត្តម ចូ បៃ​ដិន ប្រធានាធិបតី​អាមេរិក និង​ឯកឧត្តម Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន កម្ពុជា​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០,៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ១៣ ខែវិច្ឆិកា​។​

​ឆ្នាំ​២០២២​នេះ គឺជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​ក្លាយជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន និង​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​នានា បន្ទាប់​ពី​ក្លាយ​ជា​សមាជិក​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩​។ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ កម្ពុជា​បាន​កំណត់​យក​មូលបទ​រួម​នៃ​កិច្ចប្រជុំ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​»​។​

​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ កម្ពុជា​ប្រឈម​នឹង​បញ្ហា​ក្តៅ​ជាច្រើន ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាស៊ាន​។ បញ្ហា​ទាំងនោះ​រួមមាន​៖ វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ និង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.