ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឯកឧត្តម ឌិ​ត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម បញ្ជាក់ថា ការលុបចោល​វិធានការ​ទប់ស្កាត់ ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ​ទៅ​បរទេស ផ្ដល់​ជម្រើស​ដល់​កសិករ​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ អាច​លក់​ទៅ​ទីផ្សារ​មានតម្លៃ​ខ្ពស់

ឯកឧត្តម ឌិ​ត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម បញ្ជាក់ថា ការលុបចោល​វិធានការ​ទប់ស្កាត់ ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ​ទៅ​បរទេស ផ្ដល់​ជម្រើស​ដល់​កសិករ​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ អាច​លក់​ទៅ​ទីផ្សារ​មានតម្លៃ​ខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​សារាចរ​ថ្មី​មួយ ស្តី​ពី​និរាករណ៍​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល លេខ​១០ សរ​ណន ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់ ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មិន​ទាន់​កែ​ច្នៃ​ទៅ​បរ​ទស​។​

​ក្នុង​សារាចរ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បណ្តាញ​ព័ត៌មាន ទទួល​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កន្លងមក​រាជរដ្ឋាភិបាល បាន​ចេញ​សារាចរ​ណែនាំ​លេខ​១០ សរ​ណន ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ ទៅ​បរទេស​។

ដោយ​ពិនិត្យឃើញ​ថា សារាចរ​ណែនាំ​ខាងលើ លែង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​វិស័យ​កៅស៊ូ​បច្ចុប្បន្ន និង​ក្នុង​គោលបំណង​សម្រួល ដល់​កសិករ​ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ អាច​មាន​ជម្រើស និង​ទទួលបាន រាជរដ្ឋាភិបាល​សម្រេច​និរាករសា​រាច​រ​ណែនាំរ បស់​រាជ​រដ្ឋាភិបា​លលេខ​១០ សរ​ណន​ប្រាក់ចំណេញ​ខ្ពស់​ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ ទៅ​បរទេស​»​។​

​ជុំវិញ​​ការ​និរាករណ៍​សារាចរ ស្ដី​ពី​វិធានការ​ទប់ស្កាត់ ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ​ទៅ​បរទេស​នេះ ត្រូវបាន​លោក ឌិ​ត ទីណា បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន ថា​ជា​ការគិតគូរ​ដ៏​ម៉ត់ចត់ របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ផ្ដល់​ជម្រើស​ដល់​កសិករ ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ អាច​លក់​ទៅ​ទីផ្សា​ដែល​មាន​តម្លៃ​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី​ពន្យល់ថា ពីមុន​នៅ​ពេល​ដែល​ចម្ការ​ដំណាំ​កៅស៊ូ​ទាំងអស់ គឺជា​របស់​រដ្ឋ រាជរដ្ឋាភិបាល​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​កៅស៊ូ​របស់​រដ្ឋ​ទាំងអស់ ត្រូវ​កែ​ច្នៃ​កៅស៊ូ​ឱ្យ​មាន​តម្លៃ​បន្ថែម​ខ្ពស់​សិន ទើប​ឱ្យ​នាំចេញ​។ ក្រោយមក ចំការកៅស៊ូ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឯកជន​ភាវូបនីយកម្ម ទៅជា​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​ឯកជន ក៏​ការកំរិត​នេះ​នៅ​ជា​ធរមាន​ហើយក៏​មាន​ចែង​ផងដែរ​នៅក្នុង​កិច្ចសន្យា​ជាមួយ​រដ្ឋ​ថា ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ត្រូវ​កែ​ច្នៃ​កៅស៊ូ​ឱ្យ​មាន​តម្លៃ​ខ្ពស់​ជាមុនសិន ទើប​អាច​នាំ​ចេញ​បាន​។​

​លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា «​ប៉ុន្តែ​ការ​អវិវឌ្ឍ​កៅស៊ូ​ជាលក្ខណៈ​គ្រួសារ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ បានធ្វើឱ្យ​ការកំរិត​នេះ ត្រូវ​ផ្លាស់ប្តូរ ព្រោះ​កសិករ​ដែល​ដាំ​កៅស៊ូ​គ្រួសារ មិន​អាច​កែច្នៃ​ជ័រ​ដោយ​ខ្លួនឯង​បាន​ទេ​។ ដូច្នេះ​ការ​និរាករណ៍ សារាចរ​ស្ដីពី​វិធានការ​ទប់ស្កាត់ ការនាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ ទៅ​បរទេស​ជា​ការសម្រេច​ដ៏​ត្រឹមត្រូវ ដើម្បី​អនុញ្ញាត​ឱ្យ​កសិករ មានឱកាស​លក់​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ​របស់​ពួកគាត់​ទៅ​កាន់​ទីផ្សារ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​។ ប្រសិន​បើ​ទីផ្សារ​ក្នុង​ស្រុក​ផ្ដល់​តម្លៃ​ល្អ​ជាង កសិករ​អាច​លក់​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ របស់​ពួកគាត់​នៅក្នុង​ស្រុក ឬ​បើ​មិន​អ៊ីចឹង​ទេ ពួក​គាត់​អាច​លក់​ទៅ​ទីផ្សារ​ក្រៅប្រទេស ក្នុងករណី​ឈ្មួញ​នៅ​ក្រៅប្រទេស ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​»​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ដោយឡែក សម្រាប់​ក្រុមហ៊ុន​ដែល​ជាប់​កិច្ចសន្យា​ជាមួយ​រដ្ឋ​វិញ គឺជា​ករណី​មួយ​ផ្សេង​ពី​កសិករ​ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​។ ពោល​គឺ​ក្រុមហ៊ុន​ទាំងអស់ មាន​កាតព្វកិច្ច​កែច្នៃ​កៅស៊ូ​ឱ្យមាន​តម្លៃ​ខ្ពស់​ជាមុនសិន ទើប​អាច​នាំ​ចេញ​បាន​។​

​បើតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ចំនួន ១៩៤ ០១៤​តោន និង​នាំចេញ​ឈើ​កៅស៊ូ ចំនួន ២០ ៦២៩​ម៉ែត្រគូប​។​

​ចំណូល​ដែល​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ រយៈពេល​៨​ខែ ឆ្នាំ​២០២២​នេះ មាន​ចំនួន ៣០៤ ៣៨៤ ១៦០​ដុល្លារ ក្នុង​នោះ​ចំណូល​ពី​ការនាំ​ចេញ​ជ័រកៅស៊ូ ចំនួន ៣០១ ២៩២ ៥៧១​ដុល្លារ និង​ចំណូល​ពី​ការនាំ​ចេញ​ឈើ​កៅស៊ូ ចំនួន​៣ ០៩១ ៥៨៩​ដុល្លារ​។​

​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣​ហិកតា ស្មើនឹង​៧៧% និង​ផ្ទៃ​ដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១​ហិកតា ស្មើនឹង​២៣%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.