ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បង្ក្រាប ផ្ទះ​ស្តុក​ឈើ​មួយ​កន្លែង​នៅត្រង់​ចំណុច​កែង​ដី ក្រុមហ៊ុន​ប៊ុក​យ៉ា​ឡាយហ័​ង​អាញ់​រឹបអូស​បាន​ឈើ​សុក្រំ​ប្រមាណ ២០០​កំណាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖  ផ្ទះ​ស្តុក​ឈើ​មួយ​កន្លែង​នៅត្រង់​ចំណុច​កែង​ដី ក្រុមហ៊ុន​ប៊ុក​យ៉ា​ឡាយហ័​ង​អាញ់​ស្ថិតក្នុង ភូមិ​កា​ណាត​ធំ ឃុំ តា​ឡាវ ស្រុក អណ្តូង​មាស ខេត្ត​រតនគិរី  ត្រូវ​បាន​បង្ក្រាប​ភ្លាមៗ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រភេទ​ឈើ​លេខ​១ សុ​ក្រំ​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​03​ខែតុលា​ឆ្នាំ​2017 វេលា​ម៉ោង 10​និង​,00​នាទី​ព្រឹក​។​

​ការបង្ក្រាប​នេះ​ដឹកនាំ​ផ្ទាល់ ដោយ លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ គ្រប់គ្រង​បី​ស្រុក បរ​កែវ អណ្តូង​មាស អូរយ៉ាដាវ និង​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ហាក់ ហ័​ន់​
​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ផង​នោះ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ឡោមព័ទ្ធ ផ្ទះ​ស្តុក​ឈើ​ជា​ទីតាំង​ដុះ​ស្លែ​ដែល​ឈ្មួញ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ធី ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។ បាន​ប្រមូល ទិញ ឈើ​ពី​ឈ្មួញ​ផ្សេងៗ មក​ស្តុក​ទុក ដើម្បី​លក់​បន្ត​ទៅ​អោយ​ឈ្មួញ​ដ៍ទៃទៀត​។​

​បើ​តាម​ការ​អោយ​ដឹង​ពី លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បាន​អោយ​ភ្នាក់ងារ​យើង​ដឹង​ថា​÷ អំពី​តួលេខ ឈើ​ដែល​បង្ក្រាប​ក្នុង​ពេល​នេះ​ប្រភេទ​ឈើ សុ​ក្រំ សុទ្ធ ដែល​មាន​មុខកាត់ (30cm​និង​10,2cm×1,2m ប្រមាណ​ជាង​២០០​កំណាត់​)​លោក​នាយផ្នែក​បាន​បន្ត​ថា​÷ កំណាត់ឈើ​ទាំងអស់នេះ ត្រូវបាន​រិបអូស​យក​ទៅ​រក្សាទុ​កនៅ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្រុក​បរកែវ​ដើម្បី​វ៉ាស់វែង​និង​ធ្វើ​កំណត់ហេតុ​។​

​ក៍​ប៉ុន្តែ បច្ចុប្បន្ន​កំណាត់ឈើ​ទាំងនេះ​នៅ​ពុំ​ទាន់​ដឹកជញ្ជូន​ចេញ​ពី​ទីតាំង​ស្តុក​ឈើ​ដែល​បង្ក្រាប​នោះ​ឡើយ អោយ​កម្លាំង​ចម្រុះ​ដេក​យាមកាម​យ៉ាង​ហ្មត់ចត់​បំផុត លោក​ថា កំពុង រក​រថយន្ត​ដឹក​ជញ្ជូន ដោយសារ​ស្ថានភាព​ផ្លូវ​មាន​ផល​លំបាក​ខ្លាំង​ពី​ចំណុច​ទីតាំង​ឆ្ពោះ​មក​ទីរួមស្រុក​អណ្តូង​មាស ៕
​គឹម​សុវណ្ណ​រុ​ទ្ធ​

 

img20171004dd (3) img20171004dd (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.