ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​បុណ្យ​អុំទូក ចំនួន​៣០​ទូក រយៈពេល​២​ថ្ងៃ ខណៈ​ចំ​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ប្រារព្វ​ពិធី​បុណ្យ​អុំទូក​បណ្តែតប្រទីប​អកអំបុក​សំពះ​ព្រះ​ខែ​ប្រពៃណី​ជាតិ​លើក​ទី​១៦​ក្នុងឱកាស​អបអរសាទ​រ​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា នៅ​ដងស្ទឹង​សង្កែ​នា​រសៀល​ថ្ងៃទី​៤​និង​ទី​៥​ខែតុលា​ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព  លោក ងួន រ​តន​: អភិបាល​ស្តីទី​ខេត្ត​បាត់ដំបង  លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ គណប្រតិភូ​ខេត្ត​សុរិន្ទ​ព្រះរាជាណាចក្រ​ថៃឡង​ដ៍ អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង​និង ប្រតិភូ​ខេត្តកំពង់ឆ្នាំង ខេត្ត​ប៉ៃលិន សៀមរាប ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​ស្ថាប័ន​រដ្ឋ ឯកជន​នានា ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ  កីឡាក កីឡា​កា​នី ទូក​សរុប​ប្រមាណ​១,០៩៥​នាក់ មាន​ទូក​ចំនួន​៣០​ទូក​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។

​បន្ទាប់​ពី​របាយការណ៍​និង​មតិ​ស្វាគមន៍​របស់លោក ងួន រ​តន​: អភិបាល​ស្តីទី​និង​ជា​ប្រធាន​គណកម្មការ​រៀបចំ​អុំទូក​ខេត្ត បាន​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ថា ខេត្ត​បាត់ដំបង​បាន​រៀបចំ​ពិធី​បុណ្យ​អុំទូក​ថ្នាក់​ខេត្ត​នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០០០​មក និង​បន្ត​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​រហូត​មក នៅក្នុង​ឆ្នាំ​២០១៧​នេះ​។

​គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ ជាពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញាតិ​ឱ្យ​ធ្វើ​ពិធី​បុណ្យ​អុំទូក​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​នេះ​ឡើង​វិញ​រួចមក ខេត្ត​បាត់ដំបង​យើង​បាន​ប្រា​រព​ពិធី​បុណ្យ​អុំទូក​នេះ​ឡើងវិញ ដើម្បី​អបអរ​រំលឹក​ខួប​ដល់​វីរ​កងទ័ព​ជើង​ទឹក​ដ៏​អង់អាច​ខ្លាហាន​ដែល​បាន​ប្រយុទ្ធ​យក​ជ័យជំនះ​លើ​ខ្មាំងសត្រូវ​ដែល​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​របស់​កងទ័ពជើងទឹក​ខ្មែរ​យើង​កាលពី​សម័យ​មុន​ផងដែ​។

​លោក ងួន រ​តន​: បានបញ្ជាក់​ថា ទូក​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ប្រកួត​នា​ឆ្នាំ​នេះ គឺមាន​៣០​ទូក កីឡាករ កីឡា​ការ​នី ចំនួន​១,០៩៥ នាក់ មាន​កីឡាករ​បម្រុង​មាន​ចំនួន​២៨២​នាក់ ក្នុងនោះ មាន​ទូកវែង​ប្រពៃណី​ជាតិ​បុរស់​៧​គ្រឿង​ទូក​នារី​៣​គ្រឿង ទូកខ្លី​ប្រពៃណីជាតិ​១២​គ្រឿង ទូក​ង​.​ប្រពៃណីជាតិ​៥​គ្រឿង និង​ទូក​របស់​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​១​គ្រឿង និង​ប្រតិភូ​ខេត្តសៀមរាប ខេត្ត​ប៉ៃលិន ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ក្រុម​ប៉ា​រ៉ាទ័រ​(​គោម​ហោះ​)​មិត្តភាព​កម្ពុជា​ថៃ ចំនួន​១២​គ្រឿង​ផង​ដែរ​
​ហើយ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​៤​និង​៥​ខែតុលា​ឆ្នាំ​២០១៧​ដើម្បី​អបអរ​សា​ទេ​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា គឺ​ថ្ងៃ​១៤-១៥​កើត​ពេញ​បរ​មី ខែភទ្របទ​ដើម្បី​ភ្ជាប់​ទៅ​និង​ប្រពៃណី​របស់​បងប្អូន​ខ្មែរ​យើង​នៅ​ខេត្ត​បាត់ដំបង ដែល​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ​រហូត​មក​។​

​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍​ស្វាគមន៍​ទៅ​កាន់​អង្គពិធី​និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​រៀបចំ​ពិធី​នេះ​ឡើង​នា​ពេល​នេះ​ដើម្បី​អបអរសាទរ​បុណ្យអុំទូក​ថ្នាក់​ខេត្ត នេះ​ឡើង​ដើម្បី​ជ្រើសរើស​ចំណាត់ថ្នាក់​ល្អ យក​ទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​នា​ពេលខាងមុខ​នេះ​និង​បាន​ប្រកាស​បើក​ពិធី​បុណ្យ​អុំទូក​នេះ​ចាប់ពី​ពេលនេះ​តទៅ​។​

​បន្ទាប់​ពី​គណៈអធិបតី​បាន​ប្រកាស​ហើយ ក្រុម​កីឡាករ កីឡា​ការ​នី​ទូក​ទាំងអស់​បាន​ចូល​ប្រកួត​បន្ទាប់ពី​គណៈកម្មការ​បច្ចេកទេស​អុំទូក​ខេត្ត​បាន​រៀប​តាម​គូរ​ប្រកួត​ដែល​បាន​គ្រោងទុក​ស្រាប់ និង​មាន​ការ​ដាក់​តាំង​ពិ​ព​រណ៌ជា​ច្រើន​ស្តង់​នៅពេល​យប់​ក៏​មាន​បាញ់​កាំ​ជ្រួច បង្ហោះ​គោម អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ប្រគំ​តន្ត្រី​សម័យ​កម្តរ​នៅ​ពេល​រាត្រី​ផងដែរ ៕

 

img20171004dd (5) img20171004dd (6) img20171004dd (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.