ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សមិទ្ធផល​នានា កសាង​ដោយ​ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹង បាន​និង​កំពុងផុស​ឡើង​នៅ​ទីជនបទ​ដាច់ស្រយាល មានផ្លូវ​ថ្នល់ វិទ្យាល័យ សាលារៀន វត្តអារាម ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​សុខ​សន្តិភាព​រប​ស់​រាជ​រដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រស់​ក្រោម​ឆ័ត្រ​ម្លប់ដ៏​ត្រជាក់រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​កសាង​តាំង​ពី​បាតដៃ​ទទេ រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​រួចផុត​ពី​គុក​ឥត​ជញ្ជាំង ខ្នោះ​ឃ្នាង សម្លាប់​ជាតិ​ឯង​យ៉ាង​សាហាវឃោរឃៅ​បំផុត របស់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត មេ​ទមិឡ​ឥត​សាសនា ឈាមខ្មៅ​ធ្វើឱ្យ ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍​ឥត​គណនា​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ រហូតមកដល់​សព្វថ្ងៃ សមិទ្ធផល​នានា ផុស​ឡើង​គ្រប់​ទីកន្លែង​ជន បទ​ដាច់ស្រយាល​ក៏​មាន​ការកសាង​ផ្លូវថ្នល់ វិទ្យាល័យ សាលារៀន វត្ត​អារាម ងាយស្រួល​ការធ្វើដំណើរ​ការប្រកប​របរ​ចិញ្ចឹម ជីវិត​របស់​ប្រជាពលរដ្ឋ​ងាយស្រួល​ឱ្យ​កូនៗ​មាន​សាលារៀន​ជិត​ផ្ទះ និង​ពួក​គាត់​បាន​ទៅ​ធ្វើបុណ្យ​ទាន តាម​ប្រពៃណី​ជាតិ​យ៉ាង អធិកអធម​ដោយសារ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ។

​ដូចនេះ ដោយ​ការ​ត្រងត្រាប់​ស្តាប់​នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​កសាង​នូវ​ស​មិទ្ធ ផល​រាប់មិនអស់​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មាន​ការសប្បាយ​រីករាយ​មាន​សង្ឃឹម​ក្នុង ជីវិត​រស់នៅ​របស់​ពួកគាត់ ។​

​អ្នកក្រីក្រ​លំបាក​វេទនា អ្នក​មាន​ធុរៈ​ជា​ទម្ងន់ អ្នកស្លាប់ គឺ​ត្រូវបាន​ឯកឧត្តម ជួយ​ឧបត្ថម្ភ​គ្រប់​ពេលវេលា ទាំង​ថវិកា ទាំង​គ្រឿងឧបភោគ បរិភោគ ទាំង​ការជួយ​ជា​សម្ភារៈ​ដែល​ពួកគាត់​ត្រូវការ ទឹកចិត្ត ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រ សម្តែង​នូវ​ការអាណិតអាសូរ​ដល់​ពួកគាត់​ជា​ជន​ទុរគត​គ្មាន​ទីពឹង​ពុំនាក់​មិន​ថា​ជនជាតិ​ខ្មែរ ជនជាតិ​ឥស្លាម គឺ​ឯកឧត្តម និង​លោកជំទាវ តែងតែ​ផ្តល់​ស្ទើរតែ​រៀងរាល់ថ្ងៃ ហើយ​នៅពេល​ថ្មីៗ​នេះ​ទៀត ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ បាន​ជួយ​កសាង​នូវ​របង​វិទ្យាល័យ នឹង​ក្លោងទ្វារ​ចំការកៅស៊ូ​ស្នួល ចំណាយ​ថវិកា​អស់ ៩០០០​ដុល្លារ ផ្លូវ​១​ខ្សែ​ពី​ភូមិ​អូរ​លំ ឃុំ​ស្រែ​ចារ ខ្នង​លើ ៦​ម៉ែត្រ បណ្តោយ ១១,៥​ម៉ែត្រ ចំណាយ​ថវិកា ៤០០០​ដុល្លារ ។ ហើយ​នៅ​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៧ ឯកឧត្តម និង​លោកជំទាវ បាន​ជួយ​ថវិកា ៤​លាន​រៀល ក្នុង​ការកសាង​សំ​យ៉ាប ព្រះវិហារ​ឥស្លាម​ទួលសំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​បន្ថែម​ថវិកា​ដល់​បងប្អូន​ខ្មែរ​ឥស្លាម ៥០​ម៉ឺន​រៀល ក្នុងការ​ធ្វើ​ដំណើរ​មក ។ ដូច្នេះ​មិនមែន​តែ​ក្នុង ស្រុក​ស្នួល ខេត្តក្រចេះ​នោះទេ ទោះ​ជា​អ្នក​ពី​ខេត្ត​ជិត​ឆ្ងាយ ឯកឧត្តម និង​លោកជំទាវ បាន​ផ្តល់ជូន​ដោយ​ទឹកចិត្ត​រីករាយ ។​

​ហើយ​នៅពេល​ថ្មីៗ​នេះ​ទៀត ឯកឧត្តម​បាន​ជួយ​ទិញ​ដើមត្នោត ១០ ដើម និង​ចាក់គ្រឹះ​ធ្វើ​សួនច្បារ​ដាំ​ផ្កា​នៅ​វិមាន អនុស្សាវរីយ៍​២​ធ្នូ អស់​ថវិកា​ចំនួន ៥៧០០​ដុល្លារ​តាម​ការស្នើសុំ​របស់​លោក ស៊ុំ ឈួន ប្រធាន​មន្ទីរ​បក្ស​ស្រុក​ស្នួល និង​ចែក​ជូន ថវិកា​ជូន​ចាស់ជរា​ចំនួន ៣​ភូមិ គឺ​១-​ភូមិ​ត្រពាំង​ត្របែក​ខាងកើត​, ២-​ភូមិ​ត្រពាំង​ត្របែក​ខាងលិច និង​ភូមិ​វ៉េវ ឃុំ​២​ធ្នូ ស្រុក​ស្នួល នៅ​អង្ករ ២​តោន ។ ទឹកចិត្ត​ដ៏​សប្បុរសជន​របស់ ឯកឧត្តម និង​លោកជំទាវ បាន​ដក់​នៅក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់ពេល វេលា ៕

 

img20171005aa (4) img20171005aa (5) img20171005aa (1) img20171005aa (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.