ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ក្រុមអាជីវករ​រិះគន់​ក្រុម​នគរបាល​សេដ្ឋកិច្ច ក្រសួង និង​នគរបាល​ចរាចរណ៍​ជើងគោក ខេត្ត​ពោ​ធ៌សាត់ ដាក់​កុងត្រូលជជុះ​គាប​យកប្រាក់​

​ក្រុមអាជីវករ​រិះគន់​ក្រុម​នគរបាល​សេដ្ឋកិច្ច ក្រសួង និង​នគរបាល​ចរាចរណ៍​ជើងគោក ខេត្ត​ពោ​ធ៌សាត់ ដាក់​កុងត្រូលជជុះ​គាប​យកប្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោ​ធ៌សាត់​ ៖ ប្រជាពលរដ្ឋ​ជាច្រើន ​ជាពិសេស​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥ ​បាន​សម្ដែង​រិះ​គន់ ​និង​រអ៊ូ​ថា ​សមត្ថកិច្ច​ចម្រុះ​ ដែល​មាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ និង​នគរបាល​ ប្រឆាំង​បទល្មើស ​សេដ្ឋកិច្ច​ រួម​នគរបាល​ចរាចរណ៏ ជើងគោក ​នៃ​ស្នងការដ្ឋាន​នគរ​បាល ​ខេត្ត​ពោធិ៍សាត់ បានដាក់​កុងត្រូលជជុស​គៀបស៊ី​លុយ​ពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​តូចតាច​ដោយ​យក​ តម្លៃ​ថ្វេ​១​គុណ​១០ ។ កម្លាំង​សមត្ថកិច្ច​ចំរុះ​ខាងលើ​ត្រូវបាន​គេ​អះអាង​ថា​កំពុង​យកឈ្មោះ​ អភិបាលខេត្ត​ពោធិ៍សាត់​លោក​ម៉ៅ ធនិន​និង​ព្រះរាជអាជ្ញា​ផងដែ​ដើម្បី​គំរាម​ទា​ប្រាក់​ពី​ឈ្មួញ​រកស៊ី ។

​សេចក្ដី​រាយ​ការណ៏​បន្ត​រិះគន់​យ៉ាងខ្លាំងចំពោះក​ម្លាំង​ប៉ូលីស​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ដែល​មាន​ប្រធាន ជា​ឧត្តមសេនីយ៍ឯក ជា សុ​ម៉េធី​បាន​ដាក់កូនចៅ​ក្រោមឱ​វា​ទ​ចុះ​មក​កាន់​ទឹកដី​ខេត្ត​ ខេត្តពោធិ៍សាត់​ដើម្បី​ឃ្លាំមើល​និង​បង្ក្រាប​បទល្មើស​ទូទៅ​ដែល​ជាប់​ ពាក់ព័ន្ធ​និង​បទល្មើស​សេដ្ឋកិច្ច​។

​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​តាម​បណ្តោយ​ផ្លួវជាតិលេខ​៥​បាន​រៀបរាប់​ ប្រាប់​បន្ត​អោយដឹង​ថា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ ដែល​ចុះ​បេសកកម្ម​មកកាន់​ទឹកដី​ខេត្តពោធិសាត់​ដឹកនាំ​ដោយ​នាយ​ការនិយាល័យ​នៃ ​នាយកដ្ឋាន​នគរបា​ល​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ លោក​វរៈសេនីយ៍ឯក ទូច យុ​ទ្ធា ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ និង ចោទ​ថា​ដាក់​កុងត្រូលជជុះ​ដេញ​ប្រមាញ់​ស្ទាក់​ចាប់​រថយន្ត​ដឹកទំនិញ ជា​ពិសេស​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ ជំរិត​ទារប្រាក់​។
​ប្រភព​បន្តថា ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹក​សត្វ​គោ​ក្របី មាន់ ទា ជ្រូក​និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​ត្រូវ​ឈប់​ចូល​បង់លុយ​អោយ​ប៉ូលីស​ដែល​ ឈរជើង​នៅ​គុល​ស្ពាន​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​មាន់ចែ​ សង្កាត់រ​លាប​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​ខាងលើ​ដោយ​មិន​អាច​ចៀសផុត​ឡើយ ​។​

​ប្រភព​ខាងលើ​បាន​អះអាង​បន្តថា កម្លាំងចម្រុះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខាងលើនេះ​ការបង្ក្រាប​មាន ​តិចតួច ស្ទើតែ​អត់ក៍ថា​បាន​ហើយ​គេ​បង្ក្រា​បតែ​ចំពោះ​រថយន្ត​ណា​ដែល​មិន​បាន​ បង់ប្រាក់​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​ក្រុមចម្រុះ​នេះ​កំពុងតែ​ដាក់​ កុងត្រូលជជុះ ស្ថិត​ក្នុង​គោលដៅ​ជា​ចំណុចរសើប​មួយ​សម្រាប់​ការអូសទាញ​នៃ​ការគាំទ្រ​ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក៍​ដូចជា​បោះឆ្នោត​សភា នីតិកាល​ទី​៦ នាពេលខាងមុខ​។​

​កន្លងមក សម្តេច តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​ព្រមាន​ដល់​កងកម្លាំង ​ប្រដាប់អាវុធ​ដែល​ប្រាស់ចាក​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​សម្រួល ​ចរាច​រណ៍​រកស៊ី​ចិញ្ចឹមជីវិ​ត របស់​ប្រជាពលរដ្ឋ ដោយ​ហាម​មិនអោយ​មាន​ការ​ដាក់កុង​ត្រូល​ជជុះ ។

​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក ម៉ៅ ធនិន បាន​ប្រាប់​អ្នក​យក​ពត័មាន​ថា កំលាំង​ទាំងនោះ​មិនមែន​ជា​កុងត្រូរជជុះ​ទេ គឺជា​កំលាំងចំរុះ​ដាក់​ត្រួតពិនិត្យ​ម្ដងម្កាល​តែប៉ុណ្ណោះ ហើយក៏​មិន​មែន​ដាក់​សម្រាប់​ទារលុយ​ពី​ប្រជាពលរដ្ឋ​ដែរ តែ​បើសិនជា​សមត្ថកិច្ច​ណា​ហ៊ាន​យកលុយ​សូម​អោយ​រាយ​ការណ៏ នឹង​កត់​អត្តលេខ​អោយ​ច្បាស់ ដើម្បី​លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

 

maothornin

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.