ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

មន្ត្រីជាន់ខ្ពស់​បរិស្ថាន ជំរុញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ផ្សេង ពិសេស​ការ​បោសសម្អាត​គ្រាប់មីន​

មន្ត្រីជាន់ខ្ពស់​បរិស្ថាន ជំរុញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ផ្សេង ពិសេស​ការ​បោសសម្អាត​គ្រាប់មីន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក មាស សុផល និង​លោក ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​មីន​កម្ពុជា ស៊ីម៉ាក់ ចុះ​ពិនិត្យ​ការ​បោសសម្អាត​ចម្ការ​មីន​ចំនួន ១៦​ចម្ការ របស់​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​ចុះ​ពិនិត្យ​ករណី​ស្នើសុំ​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ភ្នំ​ដំបង ភូមិ​អូរ​ស្លេវ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​លោក មាស សុផល អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ជំរុញ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​ចម្ការមីន​ទាំង​១៦ ចម្ការ និង​ទីតាំង​ជួសជុល​ផ្លូវ ១​ខ្សែ ប្រវែង​៦​គីឡូម៉ែត្រ ទទឹង ៣០​ម៉ែត្រ ដោយ​ប្រេី​ប្រា​ស់​កម្លាំង​ជំនាញ​អង្គភាព CMAC បោសសម្អាត​មីន នៅ​សងខាង​ផ្លូវ​ពី​ភ្នំ​ដំបង​ទៅ​អូរ​ស្លេវ បាន​បោសសម្អាត​រួចរាល់​ចំនួន ៩​ចម្ការមីន ស្មើ​នឹង​ផ្ទៃដី ៤១​ហិកតា នៅសល់ ៧​ចម្ការមីន ដែល​នឹង​បញ្ចប់​ការ​បោសសម្អាត​មីន​នៅ​ចុងឆ្នាំ​២០២២​។​

​ជាមួយគ្នានេះដែរ លោក ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ការចុះពិនិត្យ​នេះ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ពី​ភ្នំ​ដំបង​ទៅ​អូរ​ស្លេវ ដែល​ផ្តល់​ផលប្រយោជន៌​ជា​ច្រេី​ន​ដូចជាន​លើកកម្ពស់​សេដ្ឋកិច្ច ងាយស្រួល​ដឹកជញ្ជូន​កសិផល កសិផល​មានតម្លៃ បម្រើឲ្យ​វិស័យ​សុខាភិបាល ដូច​ជា​ស្ត្រី​ឆ្លងទន្លេ ឈឺ​ថ្កាត់​យប់​ព្រលប់ សិស្សសាលា​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ពិសេស​តំបន់​យុទ្ធសាស្ត្រ​កងទ័ព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.