ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​!

កម្លាំង​អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយ​មាន​ជយ ៖ បើ​យោងតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ ឈ្មោះ ឧត្តម ធីតា ភេទ​ស្រី អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២​នៅវេលា​ម៉ោង​១៦​និង​០០​នាទី ឈ្មោះ ហ៊ុំ សីហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដែល​ត្រូវជា​កូន​ជាង​ជួសជុល​ម៉ូតូ ប្ដី​របស់​ខ្លួន​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ហុងដា​ឃ្លីច ពណ៌​ស ផលិត​ឆ្នាំ​២០១៧ ជិះ​ទៅ​ទិញ​អី​ហូប តែ​ក្រោយមក​ពុំ​ឃើញ​ឈ្មោះ ហ៊ុំ សីហា យក​ម៉ូតូ​មកឱ្យ​ខ្លួន​វិញ​ទេ បន្ទាប់មក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​តែម្ដង​។

​ហើយ​ជនរងគ្រោះ បន្ត​ស្វែងរក​ជនសង្ស័យ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី ទើប​បាន​ឃើញ​ជនសង្ស័យ​នៅ​ខេត្តព្រះវិហារ​ពេលនោះ ជនរងគ្រោះ បាន​ទៅប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​ដើម្បី​ឃាត់​ខ្លួន​មក​សួរ​នាំ​តែ​ម្តង​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ង​ខេត្ត​បន្ទាយមានជ័យ ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានអនុញ្ញាត​ពន្លាត​ដែន​សមត្ថកិច្ច​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះវិហារ ប្រគល់​ទទួល​ជនសង្ស័យ​ខាងលើ ដើម្បី​យក​មក​សួរនាំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច​ទើប​ដឹងថា ម៉ូតូ​ដែល​ខ្ចី​ពី​ជនរងគ្រោះ ជនសង្ស័យ​យក​ទៅ​លេង​ផ្ទះ​ម្ដាយមីង​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ផ្ញើ​នៅ​ទីនោះ​￸​តែម្ដង ទើប​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​យក​ម៉ូតូ​ជា​វត្ថុតាង​មក​ចាត់ការ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បន្តទៀតថា ដោយ​ផ្អែក​លើ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ព្រមទាំង​មាន​វត្ថុតាង បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ហ៊ុំ សីហា ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ក​សា​ង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ចំណែក​ម៉ូតូ​ត្រូវបាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​ដែរ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.