ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រោម​ដំបូល​សន្តិភាព​និង​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រីកចម្រើន​ទៅ​មុខ​ឥតឈប់ឈរ លេចធ្លោរ​លើ​ឆាក​អន្តរជាតិ ស្មើមុខស្មើមាត់ នឹង​បណ្តា​ប្រទេស​ដ៏​ទៃៗ​លើ​ពិភពលោក ជាពិសេស​កម្ពុជា ទទួលបាន​កិត្តិយស ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ កិច្ចប្រជុំ​កំពូលៗ ទាំង​ថ្នាក់​តំបន់ និង អន្តរជាតិ ជា​បន្តបន្ទាប់​។ ព្រម​ជាមួយ​គ្នា​ផង​ដែរ នៅក្នុង​ព្រឹត្តិ​ការសំខាន់ៗ​ទាំងនេះ អាវុធហត្ថ រាជធានី​ភ្នំពេញ ក៏​មាន​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរា​ជាតិ ប្រកបដោយ ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។​

 

​ជាថ្មី​ម្តងទៀត នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ កម្ពុជា នឹងមាន ការរៀបចំ​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ​ជាច្រើន រួមមាន​៖ កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី​៤០~៤១ ដែល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​អាស៊ាន​, មហាសន្និបាត​អន្តរ​សភា​អាស៊ាន​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​, ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​, ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​, ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន – នាយករដ្ឋមន្ត្រី​វៀតណាម​, ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ( ១៩-៣០/១១/២០២២ ) ជាដើម​។ ដើម្បី​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ពង្រឹងស្មារតី កុំ​ឲ្យ​បាត់ ម្ចាស់ការ​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ នាពេលខាងមុខ ដោយ​ធ្វើ​ការណែនាំ​និង​ត្រួតពិនិត្យ ទាំង​មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ មាន​ការចូលរួម​ពី លោក មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង ការិយាល័យ ជំនាញ​ពាក់ព័ន្ធ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.