ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

រដ្ឋបាល​សង្កាត់​បាវិត​ជួសជុល​ផ្លូវលំ ៣ ខ្សែ​ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ត្រូវបាន​ជួសជុល និង​ពង្រីក​ក្រាល​ថ្ម​ម៉ិច​ឡើងវិញ ដើម្បី​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ពល​រដ្ឋ​ធ្វើដំណើរ

រដ្ឋបាល​សង្កាត់​បាវិត​ជួសជុល​ផ្លូវលំ ៣ ខ្សែ​ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ត្រូវបាន​ជួសជុល និង​ពង្រីក​ក្រាល​ថ្ម​ម៉ិច​ឡើងវិញ ដើម្បី​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ពល​រដ្ឋ​ធ្វើដំណើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ វិត នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក សាញ់ សាខុន ចៅសង្កាត់​បា បានបញ្ជាក់​ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ក៏ដូចជា​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​សង្កាត់​បាវិត បាន​ធ្វើ​ការជួសជុល និង​ពង្រីក​ក្រាល​ថ្ម​ម៉ិច​ឡើងវិញ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ផ្លូវលំ​ចំនួន​៣​ខ្សែ​ប្រវែង​៣,៤៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ឆ្លងកាត់​ចំនួន​២​ភូមិ គឺ​ភូមិ​តា​ពៅ​១​ខ្សែ និង​ភូមិ​បាវិត​កណ្តាល ចំនួន​២​ខ្សែ ស្ថិតក្នុង​សង្កាត់​បាវិត ក្រុង​បាវិត​។​

​លោក​ចៅសង្កាត់​បាវិត បានឲ្យដឹងថា ចំពោះ​ថវិកា​ក្នុង​ការជួសជុល​នេះ ជា​ថវិកា​របស់​សប្បុរ​ស​នានា​ទាំង​ទីជិត ទី​ឆ្ងាយ​ចូល​ទៅ​តាម​លទ្ធភាព​ដោយ​មាន​ការអំពាវនាវ​ពី​សំណាក់​លោក​អភិបាលក្រុង នា​ពេលកន្លងមក ពីព្រោះ​ថា​ផ្លូវ​ទាំង​៣​ខ្សែ​នេះ មាន​សភាព​តូចចង្អៀត និង​ខូចខាត​ច្រើន​ហើយ​នៅ​រដូវវស្សា ស្ថានភាព​ផ្លូវ គឺ​មាន​ទឹក​ដក់ និង​រអិល​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ទាំង​បី​នេះ ជាពិសេស​គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​ដឹក​កសិផល​មក​កាន់​ទីផ្សា​រតែង​តែ​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​។​

​លោក​បន្ថែមថា សម្រាប់​ការពង្រីក និង​ការជួសជុល​ស្ថាបនា​ផ្លូវ​នាពេលនេះ លោក​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សូម​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុង​ការជួសជុល​ស្ថាបនា​ផ្លូវ​ទាំង​៣​ខ្សែ​នេះ​ឡើង​វិញ​ផង​ដែរ ជាពិសេស​ផល​ប៉ះ​របង​ផ្ទះ​របស់​ពួក​គាត់​ក្នុង​ការពង្រីក​ផ្លូវ​។ នៅពេល​ផ្លូវ​នេះ​បាន​ជួសជុល​រួចហើយនោះ សូម​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ ដើម្បី​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ​មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​នោះឡើយ​។​

​ម្យ៉ាងទៀត ក៏​សូម​សំណូមពរ និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ សូម​ចូលរួម​ថែទាំ​ផ្លូវថ្នល់ ដែល​បាន​ធ្វើ​រួច​ហើយ​ត្រូវ​គិត​ថា​ផ្លូវ​ជា​សម្បត្តិ​រួម ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​ទៅ​ថ្ងៃក្រោយ​។​

​ដោយឡែក​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើនេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ ដែល​ធ្វើ​ការកែលម្អ ជួសជុល​ផ្លូវ​ទាំងអស់​នៅ​មូលដ្ឋាន​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​ដោយ​មិន​ព្រងើយ កន្តើយ​ទុកឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នោះ​ឡើយ សំខាន់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទុក្ខលំបាក​របស់​ប្រជាជន​នៅ​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.