ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤១ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤១ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង : នា​ព្រឹក​ថ្ងៃ​ពុធ​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤១ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​តំណាង លោក ម៉ែន វិបុល អភិបាលខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​មាន ៖
១. ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០​។​
២.​ពិនិត្យ និង​អនុម័ត របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​បន្ត​ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​។​
៣.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។​
៤. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​លើ​ការបែងចែក​ភារកិច្ច​ជូន​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​។​
៥. ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​ឯកសារ​សម្រាប់​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ឆ្នាំ​២០២២ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៦. ស្តាប់​របាយការណ៍​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​បន្ត​ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។​
៧.​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​បន្ត​ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​។​
៨.​ពិនិត្យ និង​អនុម័ត លើ​ការតែងតាំង​មន្ត្រីរាជការ​សាលាខេត្ត​។​
៩.​សេចក្តី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២២) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.