ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងមន្ត្រីក្រោមឱវាទ លោកមេឃុំ ក្រុមប្រឹក្សាស្រុក បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ មួយចំនួន យកទៅប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលិចលង់ខូចខាតស្រូវ ចំនួន ៦ គ្រួសារ ស្ថិតក្នុងភូមិព្រៃ ចំណារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោក សុច ពិសី បានថ្លែងឱ្យដឹងថាៈ គ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាការចែកជូនសម្រាប់អ្នកដែលកំពុងជួបការខូចខាតផលស្រូវ ពិតប្រាកដ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១បេ (២៥ គ.ក) មី១កេស ទឹកស៊ីអ៊ីវ១យួរ (ស្មើ១២ដប) ទឹកត្រី៦ដបធំ ត្រីខកំប៉ុង១យួរ៕




