ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ ដល់​នគរបាល​ក្រោម​ឱវាទ​!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ ដល់​នគរបាល​ក្រោម​ឱវាទ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង ផែន​សេនាធិការ បាន​ឡើង​អាន​និង​ផ្សព្វផ្សាយ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​។ គោលដៅ​ការពារ​មាន​២​កន្លែង​គឺ ទី​១-​ទីតាំង​ប្រណាំង​ទូកង នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ មាន​រយះពេល​២​ថ្ងៃ (​ថ្ងៃទី​០៤-០៥ ខែវិច្ឆិការ ឆ្នាំ​២០២២​។ ទី​២-​ទីតាំង​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ នៅ​សាលាខេត្ត និង​តាម​ដងស្ទឹង​ព្រះ​ពន្លា​(​ថ្ងៃទី​៨ ខែវិច្ឆិការ ឆ្នាំ​២០២២)​។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​តួនាទី ភារកិច្ច យកចិត្តទុកដាក់​ចំ​ពៅ​បេសកកម្មរ​ប់​ខ្លួន ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធានា​ឲ្យបាន​ទាំងស្រុង នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បណ្តា​ឥស្សរជន​សំខាន់ៗ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាស​សប្បាយរីករាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.