ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​លោកស្រី​បណ្ឌិត ម៉ែន សំអន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួប​សំណេះសំណាល​ជាមួយ​យោធិន ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ចាម​ជិត​៥០០​នាក់​

​លោកស្រី​បណ្ឌិត ម៉ែន សំអន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួប​សំណេះសំណាល​ជាមួយ​យោធិន ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ចាម​ជិត​៥០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​អញ្ជើញ​សំណេះសំណាល និង​ពិសារ​អាហារ​ស្និទ្ធស្នាល​ជាមួយ នាយទាហាន​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធិន​សោធន​និវត្តន៍ យោធិន​ប្រភេទ​២ អតីតយុទ្ធជន ដែល​បាន​ចូល​បម្រើ​កងទ័ព នៅ​ឆ្នាំ​១៩៧៧-១៩៧៨ ជិត​៥០០​នាក់ ដែល​មាន​ស្រុកកំណើត​នៅ ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់ចាម​។ ពិធី​នេះ​បាន​រៀបចំ​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២២​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី​បាន​មានប្រសាសន៍ថា លោក លោកស្រី ដែល​ជា​អតីត​អ្នក​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ដែល​កំពុង​មាន​វត្តមាន​នាពេលនេះ គឺ​ជា​សាក្សី​រស់​ដែល​បាន​បញ្ជាក់​យ៉ាង​ពិតប្រាកដ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​ការតស៊ូរ​រំដោះជាតិ និង​ប្រជាជន​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ការបំផ្លាញ​ត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​។​

​លោកស្រី​បាន​បន្តថា ការកសាង​ប្រទេសជាតិ​ពី​បាតដៃ​ទទេ​នៃ​គំនរ​ផេះផង់​ដែល​បន្សល់ទុក​ពី​សង្គ្រាម​លោក លោកស្រី ដែល​មាន​វត្តមាន​នៅ​ទីនេះ គឺ​សុទ្ធសឹង​ជា​ប្រតិបត្តិ​ករ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា​នាំមក​នូវ​សន្តិភាព រហូត​ក្លាយជា​ប្រទេស​មាន​សន្តិភាព​ពេញបរិបូរណ៍​រំដោះ​ប្រជាជាតិ​កម្ពុជា​ចេញ​ពី​ភាពក្រីក្រ​ហើយ​បាន​នឹង​កំពុង​បន្ត​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ដូច​សព្វថ្ងៃនេះ ជាពិសេស សមិទ្ធផល​ថ្មីៗ​លើ​សមរភូមិ​ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​និង​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​បែប​គន្លង​ថ្មី​នាពេលនេះ​។​

​បន្ថែម​លើស​ពីនេះ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​គំនិត​ដ៏ វិសេសវិសាល ក្នុង​ការផ្តួចផ្តើម និង​រៀបចំ​ពិធី​សំណេះសំណាល​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង​បន្ទាប់​ពី​ឆ្លងកាត់​រយៈពេល​៤៥​ឆ្នាំ នៃ​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​ដ៏​ឧត្តុង្គឧត្តម សំដៅ​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​តស៊ូ និង​ស្នាដៃ ក៏​ដូចជា​ការធ្វើ​បច្ចុប្បន្នភាព កម្មាភិបាល​និង​អតីតយុទ្ធជន មាន​អតីតភាព​បាន​ចូល​បម្រើ​កងទ័ព​កាលពី​ឆ្នាំ ១៩៧៧-៧៨ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​មាតុភូមិ​នា​រយៈពេល​កន្លងមក​។​

​ជា​ចុងក្រោយ​បន្ទាប់​ពិធី​សំណេះសំណាល​ចប់ គឺ​មាន​ការ​ពិសារ​អាហារ​សាមគ្គី និង​ថតរូប​ជាមួយគ្នា ប្រកបដោយ​បរិយាកាស​ស្និទ្ធិស្នាល និង​រីករាយ​ជាទីបំផុត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.