ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អបអរសាទរពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​!

អបអរសាទរពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃទី២៩-៣០​ ខែតុលា​ ឆ្នាំ២០២២​នេះ​ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

មានប្រសន៍បេីកពិធីប្រណាំងទូកនាពេលនេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀងបានញ្ជាក់ថា​ នៅឆ្នាំ២០២២នេះ ជាលើកទី១២ ហើយ ដែលខេត្តស្វាយរៀងបានរៀបចំពិធីប្រណាំង​ទូក​ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ​តាមបណ្ដោយទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបាន​​ផ្ដួចផ្ដើមឲ្យមានការរៀបចំពីសំណាក់ឯកឧត្ដមនាយ​ឧត្ដមសេនីយ៍​ ហុក ឡងឌី អតីតអគ្គ-ស្នងការនគរបាលជាតិ កាលពីឆ្នាំ២០០៨ ហើយពិធីប្រណាំងទូក ឆ្នាំនេះ ប្រារព្ធឡើងមិនត្រឹមតែ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក៏ដូចជាដើម្បីបង្កភាពសប្បាយរីករាយ​ជូនបងប្អូន​ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចូលរួម​អបអរសារទរព្រះរាជពិធីបុណ្យ​ខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ។

ឯកឧត្តមបន្តថា​ ការរៀបចំពិធីប្រណាំងទូក នាពេលនេះ ក៏ដើម្បីចូលរួមអបអរសាទរផងដែរ នូវសមិទ្ធផលថ្មីជាច្រាំងទន្លេដែលរដ្ឋបាលខេត្តបានសាងសង់រួច ដែលក្រោយពី​ធ្វើការកែលម្អ​ដោយមានរៀបចំក្រាលម៉ាប បំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ សួនច្បារ ឧបករណ៍ហាត់ប្រាណ និងដំឡើងស្លាកបេះដូងស្វាយរៀង បច្ចុប្បន្នទីតាំងនេះ មិនត្រឹមតែជាទីតាំងដ៏មានអំណោយផល​សម្រាប់ប្រារព្ធពិធីប្រណាំងទូកប្រចាំឆ្នាំរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែភាពស្រស់ស្អាតនៅទីនេះ​បានក្លាយជាទីពេញនិយម និងជាតំបន់កម្សាន្តដ៏ទាក់ទាញសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាក​លម្ហែ ថតរូប និងហាត់ប្រាណ ដើម្បីសុខភាពថែមទៀតផង ។

ឯកឧត្តមបន្ថែមថា​ តាមរយៈការមកជួបជុំគ្នា ចូលរួមទស្សនាពិធីប្រណាំងទូកដ៏ច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ខុស​ប្លែកពីពីរឆ្នាំកន្លងមកដែលយើងៗម្នាក់ត្រូវសម្ងំនៅក្នុងផ្ទះ និងចេញក្រៅផ្ទះដោយការបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលស្ថានភាពនេះ ក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីជោគជ័យដ៏​ធំធេង នៃវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគោលនយោបាយវ៉ាក់សាំងរបស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហើយដែលយើងអាចនិយាយបានថាភាពជោគជ័យនេះ បានផ្ដល់ នូវកាលានុវត្តភាពដល់រដ្ឋបាលខេត្ត អាចបន្តស្ថាបនា និងសម្រេចបាននូវសមិទ្ធផលនៅទីនេះ ព្រមទាំងអាចរៀបចំ និងបង្កើតបាននូវព្រឹត្តិការណ៍ នៃពិធីប្រណាំងទូក ប្រកបដោយភាពសប្បាយរីករាយនេះឡើង នាពេលនេះ ។

ឯកឧត្តម​បានបញ្ជាក់បន្ថែមថា​ មិនខុសពីបណ្ដាឆ្នាំកន្លងទៅ ក្នុងឆ្នាំ២០២២នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុប ចំនួន ៥០គ្រឿង មានកីឡាករ សរុបចំនួន ១.២៤២នាក់ (នារី ០៤នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៨៦នាក់ និងកីឡាករបម្រុង ២៥៦នាក់ និង មានប្រតិភូដឹកនាំទូក ៤៧៣នាក់ រួមមាន ៖
-ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន ៤៤គ្រឿង រួមមាន ទូកនៅ ក្នុង ខេត្តស្វាយរៀង ១៤គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែង ២គ្រឿង ទូកខេត្តកណ្ដាល ១គ្រឿង និងទូក ខេត្តព្រះវិហារ ១គ្រឿង។​ ប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ០៦គ្រឿង ក្នុងនោះ ប្រភេទទូកបុរស ៥គ្រឿង និងប្រភេទទូកនារី ១គ្រឿង រួមមាន ទូកក្នុងខេត្ត ៣គ្រឿង ទូករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ១គ្រឿង ទូករបស់កងរាជអាវុធហត្ថ ខេត្តកណ្ដាល ១គ្រឿង និងទូកយុវជនខេត្តបន្ទាយមានជ័យ ១គ្រឿង ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.