ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ។ ពិធីរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ និងស្បៀងអាហារនេះ មានចំនួន ៦,៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ។ ស្រូវពូជដេលនឹងប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាអ្នកខេត្តកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ តែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

* ដោយថ្ងៃនេះជាខួប១៨ព្រះវស្សានៃការយាងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានសូមថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរ និងបានថ្លែងថា ក្នុងរយៈពេល១៨ព្រះវស្សានេះ ព្រះអង្គបានគ្រងរាជសម្បត្តិ និងនាំមកនូវសុខសន្តិភាព និងភាពសុខសប្បាយជូនប្រជារាស្ត្រខ្មែរទូទាំងនគរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែករួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកកិតជាមួយប្រជាពលរដ្ឋរាល់ពេលមានទុក្ខ។

* ពេលធ្វើដំណើរតាមយន្តហោះសម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ទឹកនៅច្រើនតាមវាលស្រែ ជាអំណោយផលល្អសម្រាប់ការធ្វើស្រែឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកការលំបាកក្នុងគ្រួសាររបស់សម្តេច ពេលជួបគ្រោះទឹកជំនន់ កាលសម្តេចនៅក្មេង។ សម្តេចតេជោ រំលឹកថា ឪពុកសម្តេចបានស្រក់ទឹកភ្នែកពេលមុជទឹកដកស្រូវមករលួយអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមពីបទពិសោធន៍ដ៏លំបាកនេះ ធ្វើឱ្យសម្តេចយល់យ៉ាងច្បាស់ពីការលំបាករបស់ប្រជាកសិរ ហើយក៏ធ្វើឱ្យសម្តេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីលើកស្ទួយកសិកម្ម ក្រោយពេលសម្តេចធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនទៀត នៅឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៅប្រជាពលរដ្ឋថា ពេលមានទុក្ខ គឺតែងតែមានការជួយពីសំណាក់មន្ត្រីបក្សប្រជាជនកម្ពុជា ហេតុអ្វីពេលបោះឆ្នោតបោះឱ្យគេដែលគ្រាន់តែចុះមកនិយាយ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាជួយមនុស្ស និងដើម្បីកំណើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបន្តបញ្ចេញថវិកាជាច្រើន ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រកាន់របបរាជានិយម មិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនទាំងឡាយកុំភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតប។

* សម្តេចតេជោ ហ៊ុន សែន អរគុណគណបក្សនយោបាយទាំងអស់ ដែលបានចេញមកថ្កោលទោសជនក្បត់ជាតិចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការសំណេះសំណាលនៅវេលាម៉ោង៨នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

 

 ផ្សាយដោយ ហុក វិបុល

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.