ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ក្រុមការងារ​ចុះ​ជួយ​ស្រុក​រំដួល ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​លក្ខ​រាជា និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ជាង ១០០​នាក់​

ក្រុមការងារ​ចុះ​ជួយ​ស្រុក​រំដួល ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​លក្ខ​រាជា និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ជាង ១០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​ថ្នាក់កណ្ដាល​ចុះជួយ ឃុំ​សង្កែ ស្រុក​រំដួល ដែល​ដឹកនាំ​ដោយ​លោកស្រី ហ៊ឹម ម៉ាលី ដែល​តែងតែ​ផ្ដល់​នូវ​ទេយ្យទាន​ដល់​ព្រះសង្ឃ​ក៏​ដូចជា​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​និង​ចាស់ជរា​បាន​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​ចូលរួម​ការងារ​សង្គម​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ស្រុក​រំដួល ឲ្យមាន​ការរីកចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​តំណាង​ក្រុមការងារ​លោកស្រី ហ៊ឹម ម៉ាលី បាន​ថ្លែងថា ការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​រំដួល គឺ​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ដោយ​បាន​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ជានិច្ច និង​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។​

​លោកស្រី​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ការថែរក្សា សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ត្រូវ​ប្រកាន់យក ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យគេ​ង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.