ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​អាជ្ញាធរ​ចុះ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​អុតក្តាម​ដល់​សត្វ​ចិញ្ចឹម​ជ្រូក គោ ដែល​កំពុង​តែ​ឆ្លង​រីក​រាលដាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ រួម​ដំណើរ​ដោយ លោក ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត​ប៉ៃលិន លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បសុព្យាបាល និង​ក្រុមការងារ ចុះ​ធ្វើការ​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សលា​ក្រៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​សត្វ​ចិញ្ចឹម ព្រមទាំង​ឧបត្ថម្ភ​ថ្នាំ ដល់​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ សម្រាប់​ព្យាបាល​ជម្ងឺ​សត្វ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លោក ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត បានឱ្យដឹងថា ពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជ្រូក គោ ក្របី ត្រូវ​តែ​ចេះ​តាមដាន ពី​អារៈ​ជំងឺ​សត្វ​របស់ខ្លួន ឱ្យបាន​ទៀងទាត់ ដើម្បី​ឱ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ​សត្វ​ទាំង នោះ ជាពិសេស ត្រូវ​ប្រញាប់​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ឱ្យ​មន្ត្រី​ប សុ​ពេទ្យ ឬ​ពេទ្យ​ភូមិ​ធ្វើ​ការចុះ​ទៅ​ព្យាបាល​សត្វ ឱ្យបាន​ទាន់​ពេលវេលា ជៀសវាង​ទុក​យូរ បណ្តោយ​រហូត​ដល់​សត្វ​ងាប់ ដែល​នាំ​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ ។

​លោកជំទាវ ហោ ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ប្រជា​កសិករ​ដែល​ចិញ្ចឹមសត្វ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជម្ងឺ​អុត​ក្តាម ដែល​កំពុងតែ​រីក​រាលដាល​ទៅ​លើ​សត្វ​ជ្រូក គោ ក្របី ហើយ​ត្រូវ​ចូលរួម​ការទប់ស្កាត់​ទាំងអស់​គ្នា​កុំឱ្យ​ជម្ងឺ​នេះ រីក​រាលដាល​បន្តទៀត ។

​លោកជំទាវ​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់ ត្រួតពិនិត្យ និង​ព្យាបាល​ជំងឺ​សត្វ​តាម​បច្ចេកទេស​បសុព្យាបាល និង​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចួលរួម​ការពារជំងឺ​ឆ្លង​ពី​សត្វ​ឈឺ ទៅ​សត្វ​ជា ដូច​ជា​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​នៅ​តំបន់​ដែល​មិន​ទាន់​មាន​ជម្ងឺ និង​ទប់ស្កាត់ ការ​ចរាចរណ៍​សត្វ​ពី​តំបន់​មាន​ជំងឺ​ទៅ​តំបន់​ដែល​គ្មាន​ជំងឺ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល ។​

​បុរស​ម្នាក់ ឈ្មោះ  ប៉េ អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ  បានឱ្យដឹងថា បច្ចុប្បន្ន​គាត់​ចិញ្ចឹមសត្វ​គោ ជាង​៤០​ក្បាល ដោយ​ចាប់​តាំងពី​ចិញ្ចឹម​មក គាត់​មិន​ដែល​ជួបប្រទះ នឹង​ជំងឺ​អុតក្តាម​ច្រើន​យ៉ាង​នេះ​ទេ ។ គាត់​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំ​នា ញ​ដែល​បាន​ចុះ​ទៅ​ព្យាបាល​សត្វ​គោ​របស់​គាត់​បាន​ទាន់ពេលវេលា ដោយ​មិន​ចំណាយ​ថវិកា​ក្នុងការ​ទិញ​ថ្នាំ​ព្យាបាល បើ​មិន​ដូច្នេះ​ទេ គាត់​ច្បាស់​ជា​ខាតបង់​ថវិកា​អស់​ច្រើន​ជាក់​ជាមិនខាន ។

​ចំណែក​លោក ខៀវ សុថុន ប្រធានការិយាល័យ​បសុព្យាបាល បានឱ្យដឹងថា កាលពីដើម​ខែ​កញ្ញា មាន​ករណី​ផ្ទុះ​ជម្ងឺ​អុតក្តាម​លើ​សត្វ​គោ​របស់​ប្រជាកសិករ នៅ​ភូមិ​ដី​ស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ចំនួន​១៨៦​ក្បាល ដោយ​ឈឺ និង​ងាប់​អស់​ចំនួន​៣​ក្បាល ហើយ​ក្រោយ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​ស្រាប់តែ ជម្ងឺ​បាន​រីក​រាលដាល​ដល់​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ បណ្តាល​ឱ្យ​សត្វ​គោ ឈឺ​ចំនួន​២២៧​ក្បាល ហើយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បសុព្យាបាល កំពុង​ធ្វើការ​ព្យាបាល និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព នៅក្នុង​ភូមិ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ។ ដោយ ៖ នីយ៉ា

 

img20170927r1 (1) img20170927r1 (2) img20170927r1 (3) img20170927r1 (4) img20170927r1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.