ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ កងទ័ព គឺជា​អាជីព​ដែល​ថ្លៃថ្នូរ ព្រោះ​ជា​អាជីព​ប្រកបដោយ​ការលះបង់​គ្រប់បែបយ៉ាង រួម​ទាំង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ កងទ័ព គឺជា​អាជីព​ដែល​ថ្លៃថ្នូរ ព្រោះ​ជា​អាជីព​ប្រកបដោយ​ការលះបង់​គ្រប់បែបយ៉ាង រួម​ទាំង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​២៧ បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាន់​ទី​២៨ និង​សម្ពោធ​អគារ​បណ្ណាល័យ ០១ ខ្នង ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស ខេត្ត​កំពង់ស្ពឺ​, ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២​។​

​នា​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បញ្ជាការដ្ឋាន​អង្គរក្ស​, មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស​, គណៈ​គ្រប់គ្រង​វគ្គ​, ក្រុម​យោធា​ចារ្យ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​សូម​អបអរសាទរ ព្រម​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​បញ្ចប់​វគ្គ​ក្នុង​ពេល​នេះ ហើយ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង និង ចំណេះ​ធ្វើ​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅ​តាម​បណ្តា​កងឯកភាព ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។ ចំពោះ​សិក្ខាកាម​វគ្គ​ថ្មី សូម​ព្យាយាម​បន្ត​នូវ​សកម្មភាព និង​ស្មារតី​របស់​សិក្ខាកាម​ជំនាន់​មុនៗ ដែល​បាន​ទទួល​ជោគជ័យ​រួចមកហើយ ដោយ​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​ក្រេបជញ្ជក់​យក​ទាំង​ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្តែង​ល្អៗ​ពី​យោធា​ចារ្យ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​។​

​មេបញ្ជាការ​កងទ័ពជើងគោក ការហ្វឹកហ្វឺន គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ ទាំង​ការកសាង​សមត្ថភាព​ធនធានមនុស្ស ការថែរក្សា និង​ការបង្កើន​សមត្ថភាព ដើម្បី​បន្ត​ធានា​និរន្តរភាព​ការងារ​។ ក្នុងន័យនេះ ការធ្វើ​ទំនើបកម្ម​លើ​ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព​ដែល​មាន​សារៈសំខាន់ ដោយ​ក្នុងនេះ ចាំបាច់​ត្រូវ​ផ្តោត​លើ​ទំនើបកម្ម​ផ្នែក​ឯកសារ និង​ការស្រាវជ្រាវ​, ទំនើប​កម្មវិធីសិក្សា និង​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់​ថា កងទ័ព គឺជា​អាជីព​ដែល​ថ្លៃថ្នូរ ព្រោះ​ជា​អាជីព​ប្រកបដោយ​ការលះបង់​គ្រប់បែបយ៉ាង រួម​ទាំង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយក៏​ជា​អាជីព ដែល​មាន​តួនាទី​ការពារ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ព្រម​ជាមួយ​នឹង​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈ​ការបំពេញ​ភារកិច្ច​ការ​ពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សុខសន្តិភាព ស្ថិរភាព​ជូន​ប្រជាជន​។ មួយវិញទៀត អាជីព​នេះ​ក៏​ទាមទារ​ផង​ដែរ​ឱ្យ​យោធិន​ម្នាក់ៗ មាន​ការហ្វឹកហ្វឺន​រៀនសូត្រ និង​ហាត់ពត់លត់ដំ​ទាំង​ផ្នែក​ស្មារតី និង​កាយសម្បទា ដើម្បី​ឱ្យមាន​ភាព​ជា​អ្នកដឹកនាំ​, ការគោរពវិន័យ​, ការទទួលខុសត្រូវ និង​ជំនាញ​ច្បាស់លាស់ សំដៅ​ធានា​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នៃ​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន នៅក្នុង​គ្រប់​កាលៈទេសៈ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.