ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សង្ស័យ​ស្រវឹងស្រា​ទើប​ជិះ​ម៉ូតូ​ធ្លាក់​ទឹកសមុទ្រ​ស្លាប់​បែបនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​សមុទ្រ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៥​ខែ​កញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មាត់​ឆ្នេរ​ខាងត្បូង​ព្រះរាជដំណាក់​(​ដំណាក់​ស្តេច​)​តាម​បណ្តោយ​មាត់​ឆ្នេរ​លេង​ទឹក នៃ​ក្រុង​កែប​។​ករណី​ជិះ​ម៉ូតូ​ធ្លាក់​ទឹកសមុទ្រ​បណ្តាលឲ្យ​ស្លាប់ដ៏​រន្ធត់​នេះ សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ជោកជាំ ទើប​ភ្លេច​កាច់ចង្កូត​ម៉ូតូ​បែបនេះ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់​ខាងលើ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកវីវ៉ា ក្នុងស្ថានភាព​ស្រវឹង ទិសដៅ​ពី​ចំណុច​ផ្សារ​ក្តាម​សំដៅទៅ​ឆ្នេរ​លេង​ទឹក លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​ដែល​ជា​ចំណុច​ផ្លូវ​កោង​វាង​ចង្កេះ​ភ្នំ ជនរងគ្រោះ​ក៏​ជ្រុល​ចង្កូត​ម៉ូតូ​ធ្លាក់​ក្នុង​ទឹកសមុទ្រ​តែម្តង​។​សាក្សី​បាន​បញ្ជាក់ថា ទីតាំង​កើតហេតុ​ជា​ចំណុច​ខ្ពស់​ហើយ​នៅ​ខាងក្រោម​មាន​សុទ្ធតែ​ដុំថ្ម​រដិបរដុប និង​ទឹក​រិចៗ​ទើប​ជនរងគ្រោះ​ធ្លាក់​ចុះ​ក្រោម​ជា​មួយ​ម៉ូតូ​បោក​ក្បាល​ស្លាប់​មួយ​រំពេច​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​នេះ​ដែរ សមត្ថកិច្ច​ក្រុងកែប​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​បង្ក​ដោយ​ខ្លួនឯង​ព្រោះតែ​ស្រវឹងស្រា បរុស​រងគ្រោះ​ឈ្មោះ យ៉ាប់ យ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កែប 1A-3001​។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅកាន់​លំនៅឋាន​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​ប៉ូលិស​ក៏​បាន​ប្រគល់​ទៅ​សាច់ញាតិ​យក​ទៅ​ជួសជុល​វិញ​ហើយ ៕
​ណា​រិទ្ធ​

 

img201709ch2 (1) img201709ch2 (2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.