ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ដែលជាប់ចោទចំនួន៣បទល្មើស ត្រូវបានដោះលែងវិញហើយ!

នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ដែលជាប់ចោទចំនួន៣បទល្មើស ត្រូវបានដោះលែងវិញហើយ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នៅទីបំផុតលោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ពីបទ”ជេរប្រមាថ.វ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើបប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះ។ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម សម្រេចដោះលែងឱ្យ នៅក្រៅឃុំ នារសៀលថ្ងៃទី២៧.១០.២០២២បន្ទាប់ពីចាប់ខ្លួនបាន១យប់ ហើយបញ្ជូនខ្លួន មកតុលាការខេត្តកំពង់ចាម កាលពីព្រឹកទី២៧.១០.២០២២។

ជុំវិញករណីនេះ កាលពីកន្លងទៅលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនត្រូវចោទឈ្មោះ សោម សំស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺបទៈ«ជេរប្រមាថ បទៈហិង្សាដោយចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»សូមជម្រាបថាៈ ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។

យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ជនរងគ្រោះបានអះអាងថាៈ លោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ។

ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែន.ដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 គេចខ្លួនបាត់។

មួយសន្ទុះក្រោយមកលោក សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបុកសម្លាប់នាង តែត្រូវនាងគេចផុត!។បណ្ដាលឱ្យរថយន្តលោក សោម សមស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតលោក សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយមកទៀតតុលាការខេត្តសៀមរាប បានកោះហៅលោក សោម សមស័ក្តិ ឱ្យចូលបំភ្លឺជាច្រើនលើក តែលោកមិនចូលបំភ្លឺឡើយ ដោយគេចខ្លួនបាត់ ស្របពេលសំណុំរឿងបានបង្វែរមកខេត្តកំពង់ចាម ដើម្បីអនុវត្តនីតិវិធីជំនួស!។

លុះដល់ថ្ងៃទី២៦.១០.២០២២ សមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនលោក សោម សំស័ក្តិ បាននៅរាជធានីភ្នំពេញ ដើម្បីបញ្ជូនខ្លួន មកសាលាដំបូងខេត្តកំពង់ចាម ប៉ុន្តែនៅរសៀលថ្ងៃទី២៧.១០.២០២ ក៍ត្រូវបានដោះលែងវិញ(បឋម)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.