ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

មហាជន​ចាប់ផ្តើម​រិះគន់​ពី​ផ្លាក​យីហោ​កាស៊ីណូ​”​ហា​ទៀង​វេ​ហ្កាស​”​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រតិកម្ម​ចំពោះ​ការប្តូរឈ្មោះ​”​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នេះ​ជា​ការរិះគន់​ថ្មី​មួយទៀត​ពី​សំណាក់​មហាជន មកលើ​ផ្លាក​យីហោ “​កាស៊ីណូ​ហា​ទៀង​វេ​ហ្កាស​”​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត និង​ស្ថាប័ន​ជំនាញ រុះរើ​ផ្លាក​យីហោ​ថ្មី​របស់​ក្រុមហ៊ុន​អូ​តែ​ល​បូកគោ​ដែល​លួច​ប្តូរ​ឈ្មោះ ជា​រមណីយដ្ឋាន សុខា ឋានសួគ៌ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងមក​នោះ​។​

​ជុំវិញ ចំណាត់ការ​នេះ មហាជន​គ្រប់​ស្រទាប់​ពិសេស​ប្រជាពលរដ្ឋ​បាន​សំដែង​ការអបអរសាទរ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង ព្រោះតែ​ប្រមុខ​ដឹកនាំ​ប្រទេស បាន​បញ្ជា​ឲ្យ​ដកចេញ​នូវ​ផ្លាក​យីហោ​ខុសច្បាប់​នេះ ដោយ​រក្សា​ឈ្មោះ​ដើម ជា​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ដដែល ។ ប៉ុន្តែ​ស្របពេល​ចំណាត់ការ​ទទួលបាន​វិជ្ជមាន មជ្ឈដ្ឋាន​ទូទៅ​ក៏​បាន​បង្វែ​ទិស​មក​រិះគន់​នូវ​ផ្លាក យីហោ​កាស៊ីណូ​ហា​ទៀង វេ​ហ្កាស ដែល​ជា​កាស៊ីណូ​លំដាប់​ពិភពលោក មាន​ទីតាំង​ស្ថិតក្នុង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ គេ​បាន​លើកឡើង​ផងដែរ​ថា បើ​យើង​សង្កេតមើល​ផ្លាក​យីហោ​ដែល​ដាក់ឈ្មោះថា ហា​ទៀង​វេ​ហ្កាស ក្នុង​តំបន់​នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត​នេះ ថ្វី​ត្បិត​វា​ស្ថិត​ក្នុង​ច្រកទ្វារព្រំដែន តែ​ទីតាំង​ខាងលើ​គឺជា​ទឹកដី​របស់​កម្ពុជា​សុទ្ធសាធ អីចឹង​មិន​គួរ​យក​ឈ្មោះ ស្រុក​ឬ​ខេត្ត​របស់​ប្រទេស​ជិតខាង​ដាក់​តាំង​នៅ​ទឹកដី​កម្ពុជា​ឡើយ ព្រោះ​ខ្លាចក្រែង​ថ្ងៃ​អនាគត​នឹង​អាច​មាន​កូនចៅ​ជំនាន់​ក្រោយ​មាន​ការយល់ច្រឡំ ព្រម​ទាំង​ជួប​ផល​លំបាក​នៅ​អំឡុង​ពេល​ណាមួយ​មិន​ខាន​។​

​មហាជន​បាន​លើកឡើង​ទៀតថា ឥឡូវនេះ​ការរុះរើ​ផ្លាក​យីហោ​អត់​ច្បាប់​របស់​ក្រុមហ៊ុន សុខា​បូកគោ បាន​ជោគជ័យ​ហើយ ចុះ​កាស៊ីណូ​មួយ​ដ៏​ធំ​ស្កឹមស្កៃ​ដែល​សាងសង់​នៅ​
​ស្រុក​ខ្មែរ បែរ​ជា​ដាក់ឈ្មោះ​យីហោ​ថា ហា​ទៀង​វេហ្កា​ស​ដែល​ជា​ឈ្មោះ​មិនមែន​ជា​ខ្មែរ​នោះ ពេល​ណា​ទើប​មាន​ការផ្លាស់ប្តូរ​ឈ្មោះ​ឬ​រុះរើ​ចេញ ដូច​”​រមណីយដ្ឋាន​សុខា​ឋានសួគ៌​”​ទៅ​?​។​

​នេះ​ជា​មតិ​រិះគន់ និង​ជា​ប្រធានបទ​ថ្មី​មួយ ដើម្បី​ជួយ​ជម្រុញ​នូវ​ការរក្សា​បូរណភាព​ទឹកដី​របស់​ខ្លួន ជៀសវាង​ការភាន់ច្រឡំ​ណាមួយ នាពេល​អនាគត​ខាងមុខ ពិសេស​ដល់​កូនចៅ​ជំនាន់​ក្រោយ ដែល​ងាយ​នឹង​យល់​ច្រឡំ​ខណៈ​ពួកគេ​មើលឃើញ​នូវ ផ្លាក​យីហោ​កាស៊ីណូ ហា​ទៀង​វេ​ហ្កាស​នេះ ៕
​ណា​រិទ្ធ​

 

hatien (1) hatien (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.