ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៌​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ឆ្លងសាលា​ពុទ្ធិក​អនុវិទ្យាល័យ​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹក ច័ន្ទ​បុរី​វង្ស និង​សមិទ្ធផល​នានា ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​កើត​ឡើង​ជា​បន្តបន្ទាប់ នូវ​សមិទ្ធផល​ថ្មីៗ នៅក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស​ដែលមាន​អាយុកាល​ប្រមាណ​ជាង ៥០០​ឆ្នាំ​មួយ​នេះ ហើយក៏​ជា​សក្ខីភាព នៃ​កម្លាំង​មហា​សាមគ្គី​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ថ្លៃថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​រួម ជាមួយនឹង​សម្តេច ទ្រង់ ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ក្នុង​ការកសាង​អភិវឌ្ឍ​ទី​អារាម​សម្រាប់​បម្រើឲ្យ​សេចក្តីត្រូវការ​ជាក់ស្តែង និង​ជា​កេរដំណែល​ដល់​ជំនាន់​ក្រោយៗ​យូរអង្វែង​តទៅ​។ ក្រោម​បរិយាកាស​អំណោយផល នៃ​សុខ​សន្តិភាព​ពាសពេញ​ផ្ទៃ​ប្រទេស និង​ការ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ នាយករដ្ឋមន្ត្រី វិស័យ​សាសនា​ត្រូវបាន​លើកតម្កើង​តាមរយៈ ការ​បង្ក​លក្ខណៈ​គ្រប់យ៉ាង​ដល់​ដំណើរ​គោរព​ប្រតិបត្តិ​ជំនឿ ប្រកប​ដោយ​សិទ្ធ​សេរីភាព​ពេញលេញ ដែល​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ដល់​ការរក្សាបាន​នូវ​សុខុ​ដុមនីយកម្ម​វិស័យ​សា​ស​នានៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ដទៀតថា ស្ថានការណ៍​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​គ្របដណ្តប់​នៅ​ទូទាំង​សាកលលោក ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​ឆក់​យក​អាយុជីវិត​ប្រជាពលរដ្ឋ​យ៉ាងច្រើន និង​បាន​បង្ក​ជា​សោកនាដកម្ម និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​។ ក្នុងនេះ កម្ពុជា​ក៏​ទទួល​ផលប៉ះពាល់​ផងដែរ ប៉ុន្តែ​ដោយសារ​តែ​កុសលផល​បុណ្យ នៃ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់ សម្តេច​តេជោ ទើប​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​បាន​ទទួល​ជោគជ័យ​លើ​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ព្រម​ទាំង​អស់​បើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏​ទទួលបាន​នូវ​ចំណាត់​ថ្នាក់​សាកល​ផងដែរ នៅ​ក្នុង​ការវាយតម្លៃ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​។​

​ឯកឧត្តម​បណ្ឌិត អះអាងថា ទាំងនេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ សម្តេច​តេជោ ជាពិសេស​ដូចដែល​ស្តែងឡើង តាមរយៈ​ទទួលយក​ការចាក់​វ៉ាក់​បង្ការ​កូវី​ដ​-១៩ ដោយ​ស្ម័គ្រចិត្ត និង​ដោយ​គ្មាន​ភាព​អល់អែក​។ តាំងពីដើម​រៀងមក រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ តែង​បាន​យកចិត្តទុកដាក់ និង​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ជាប់​ជាប្រចាំ ហើយក៏​បាន​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ដោយ​ធ្វើ​ការកែលម្អ​រាល់​ចំណុច​ខ្វះខាត​នានា​ជាប់​ជាប្រចាំ​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គណបក្ស​ប្រជាជន​កម្ពុជា មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ គឺ​ដូចនឹង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ផងដែរ ដែល​អាច​ទទួល​រង​នូវ​ការរិះគន់​តិះ​ទៀន ហើយ​ពេល​ខ្លះ​ក៏​ទទួលរង​នូវ​ការ​ប្រឌិត​រឿង​វាយប្រហារ​មក​លើ​យើង​ផងដែរ​។ អ្វី​ដែល​សំខាន់ គឺ​ការរក្សា​ភាព​អត់ធ្មត់ ដើម្បី​ទុក​ពេលវេលា​បន្ត​ធ្វើ​ការងា​រ​ដែល​យើង​គិត​ថា​ត្រឹមត្រូវ ហើយ​ធ្វើ​ដោយ​ការទទួលខុសត្រូវ​។ ពិតណាស់ ដំណើរ​រីកចម្រើន​របស់​បុគ្គល​ម្នាក់ គឺ​ប្រៀប​បាន​ទៅ​នឹង​ដើមឈើ​ដែល​ដាំ​ក្នុងផ្ទះ​បៃតង និង​ដើមឈើ​ដែល​ដាំ​ក្នុង​បរិយាកាស​ខាងក្រៅ​។ ដើមឈើ​ដែល​ដាំ​ក្នុងផ្ទះ​បៃតង អាច​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់​ព្រោះ​មិន​មាន​ខ្យល់​បោកបក់ និង​អាច​ទទួលបាន​នូវ​ការថែទាំ​ដិតដល់ ហើយ​ឫសកែវ​នៃ​ដើមឈើ​នេះ​ក៏​អាច​លូតលាស់​តាម​សម្រួល ប៉ុន្តែ​មិន​ប្រា​ដក​ថា​អាច​មាន​ជីវិត​រឹងមាំ​យូរអង្វែង​បាន​ទ្បើយ ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​ជួប​បញ្ហា​ធំៗ​មក​ប៉ះ​មក​យាយី​។ ចំណែកឯ​ដើមឈើ​ដែល​ដាំ​ក្នុង​បរិយាកាស​ខាងក្រៅ ប្រាកដ​ណាស់ គឺ​តែង​បាន​ជួប​នូវ​ឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រ​ន្ទៈ ជា​ប្រចាំ​ដែល​ធ្វើឲ្យ​ឫស​កែវធ្វើការ​យ៉ាង​លំបាក​វេទនា​ដើម្បី​ទប់ទល់​ទៅនឹង​ឧបសគ្គ​។​

​ក្នុងន័យនេះ បញ្ហា​លំបាកលំបិន​នានា ក្នុង​ដែល​កើតមានឡើង​ក្នុង​ជីវិត អាច​នឹង​ជួយ​ជា​បំណិន​ជីវិត​សម្រាប់​បុគ្គល​គ្រប់រូប​ក្នុង​ការកសាង និង​អភិវឌ្ឍ​ខ្លួន ដោយ​ផ្អែក​លើ​ភាពចាស់ទុំ និង​បទពិសោធន៍​ដែល​បាន​ឆ្លងកាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.