ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

ផ្លាក​យីហោ​អត់​ច្បាប់​របស់​ក្រុមហ៊ុន​សុខា​បូកគោ​ត្រូវបាន​សម្តេច​ហ៊ុន​សែន​បញ្ជា​ឲ្យ​អាជ្ញា​ខេត្តកំពត​ដក​ចេញ​មុន​ម៉ោង​១១​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ផ្លាក​យីហោ​ដែល​ទើបនឹង​ប្តូរ​ថ្មី​របស់​ក្រុមហ៊ុន​សុខា​បូកគោ ដែល​ប្តូរ​ឈ្មោះ​ជា រម្មណីដ្ឋាន​សុខា​ឋានសួគ៌ នៅវេលា​ម៉ោង​៨,០០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែ​ ​កញ្ញា ឆ្នាំ ២០១៧​នេះ​បន្ទាប់ពី​ទទួលបញ្ជា​ពី​សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដក​ស្លាក​ឈ្មោះ​ខាងលើ​គឺ (​រមណីយដ្ឋាន​សុខា​ឋានសួគ៌​)​អត់​ច្បាប់​នោះ​ចេញ​ឲ្យ​ ​បាន​មុន​ម៉ោង​១១ ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ ២០១៧​នេះ​ជា​កំហិត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖ <​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ពី​ការដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅ​ជា​ឈ្មោះ​ផ្សេង ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​បានដឹង និង​មិន​បាន​អនុញ្ញាត​។​ ខ្ញុំ​បាន​បញ្ជារ​ឲ្យ​អភិបាលខេត្តកំ ពត​ទៅ​ដកហូត​ចេញ​នូវ​ផ្លាកសញ្ញា​អត់​ច្បាប់​ចេញ​ឲ្យបាន​មុន​ម៉ោង ១១ ថ្ងៃនេះ ព្រោះ​តំបន់​ប្រវត្តិសាស្ត្រ ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់ខាត​។​

​សូមបញ្ជាក់​ថាៈ កាលពី ថ្ងៃទី​១ ខែ​កញ្ញា​ឆ្នាំ ២០១៧ ក្រុមហ៊ុន សុខា របស់​ឧកញ៉ា សុខ គង់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ (​រមណីយដ្ឋាន​ភ្នំ​បូកគោ​) បាន​ប្តូរ​ស្លាក​ឈ្មោះ​នៅ​ក្លោងទ្វារ​ចូល​ទៅ​ជា​(​រមណីយដ្ឋាន​សុខា​ឋានសួគ៌​វិញ​) ។ ហើយ​ផ្លាកឈ្មោះ​នេះ​បើ​តាម​ប្រភព​ពត៌មាន​ពី​បុគ្គលិក​សន្តិសុខ​របស់​ក្រុមហ៊ុន​បានឲ្យដឹងថា ផ្លាក​យីហោ​ដែល​ផ្លាស់​ថ្មី​នេះ​ធ្វើ​ហើយ​រួចរាល់​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ ២០១៧​នេះ ហើយ​ក្រុមហ៊ុន​គ្រោង​និង​រៀបចំ​បំពាក់​ភ្លើង​នៅ​ផ្លាក​យីហោ​នេះ​នៅ​ថ្ងៃទី​២៣•៩•២០១៧​នេះ​ប៉ុន្តែ​ត្រូវ​កំលាំង​អាជ្ញាធរ​ខេត្ត​ទទួលបញ្ជា​ពី​សម្តេច​តេជោឲ្យ​រុះរើ​ចេញ​វិញ​តែ​ម្តង​។​

​ចំពោះ​ករណី​ប្តូរ​ឈ្មោះ​ថ្មី​បែបនេះ ធ្វើឲ្យ​មហាជន​រិះគន់ និង​ជជែក​គ្នា​យ៉ាង​ផុលផុស​ផងដែរ ។ ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។ ហើយ​នៅក្នុង​បញ្ហា​នេះ​សូម្បី​តែ​អភិបាល​ខេត្ត​កំពត ក៏​បាន​បញ្ជាក់ថា​ក្រុមហ៊ុ ន​ចង់​ធ្វើ​អ្វីមួយ​នៅ​តំបន់រ​ម្មណី​ដ្ឋា​ន​នេះ​មិន​ដែល​សុំ​យោបល់​ខេត្ត​នោះ​ទេ​។​

​គួរកត់សម្គាល់​ថា រម្មណីដ្ឋាន​ភ្នំ​បូកគោ មាន​កំពស់​១០៧៥ ម៉ែត្រ ស្ថិតនៅ ចម្ងាយ​៤២ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត កំពត និង​មាន​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ត្រូវបាន​រកឃើញ​ដោយ​ជនជាតិ​បារាំង​មួយ​ឈ្មោះថាៈ​រូ​លួស​(Rolous) ហើយ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ។  នៅក្នុង​សម័យ​សង្គមរាស្ត្រនិយម​មាន សំណង់​អាគារ​សាធារណៈ​ជា​ច្រើន ប្រៀប​ដូចជា​ទីក្រុង​មួយ​ដែរ​។​

​រម្មណីយដ្ឋាន​ភ្នំ​បូកគោ គឺជា​តំបន់រ​ម្មណី​យដ្ឋា​ន​ទេសចរណ៍ដ៏​ទាក់ទាញ និង​ល្បីល្បាញ​នៅក្នុង​ប្រទេ​ស​កម្ពុជា​លើ​ទឹកដី​នៃ​ខេត្ត​កំពត​តាំងពី​យូរលង់​ណាស់​មកហើយ​។

​រមណីយដ្ឋាន​ដែល​មាន​កម្ពស់​ជាង​១​ពាន់​ម៉ែត្រ​មួយ​នេះ​មាន​កន្លែង​កំសាន្ត​និង​លំហែរ​ជាច្រើន​កន្លែង​ហើយ​ពោរពេញ​ដោយ​ខ្យល់អាកាស​បរិ​សុទ្ឋ មានដូចជា​ទឹកជ្រោះ ពពក វិល​, ថ្ម មុខ​យក្ស ឬ​អ្នកថែរក្សា​ព្រៃ​, បឹង លើ ភ្នំ​, វត្ត​សំពៅ ប្រាំ​, ព្រះវិហារ​កាតូលិក ចាស់​លើ​បូកគោ ផា​លេស (​សណ្ឋាគារ​ចាស់​), ដំណាក់ ស្លា ខ្មៅ​, ដំណាក់​ព្រះ បាទ​មុនី​វង្ស ឬ ដំណាក់ ស្តេច​, វាលស្រែ​៥០០ និង​កន្លែង​សមាធិ ដែល​ពី​សម័យ​នោះ​ភ្នំ​បូកគោ​គឺ​មាន​បារមី​សក្ត័សិ​ទ្ឋ​ខ្លាំង​ណាស់​ដូចជា​បារមី​លោកយាយ​​ម៉ៅ​ជា​ដើម ទើប​ពលរដ្ឋ​អ្នក​ធ្លាប់​មាន​ជំនឿរ​ទៅលើ​លោកយាយ​ម៉ៅ​រហូតមកដល់​បច្ចុប្បន្ន​នេះ ៕
​ណា​រិទ្ធ​

 

img20170924ch1 (1) img20170924ch1 (2) img20170924ch1 (3) img20170924ch1 (4) img20170924ch1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.