ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង ៧០% ដោយកាត់បន្ថយក្របខណ្ឌថ្មី សម្រាប់ថ្នាក់ក្រសួង មកនៅតែ ២០% ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋាន រហូតដល់ជាង ៨០% ហើយថាចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាល ទៅថ្នាក់មូលដ្ឋានឱ្យបានច្រើននេះ ពិតជាចៀសមិនផុតឡើយពីការកាត់បន្ថយចំនួនក្របខណ្ឌដែលអង្គភាពចំណុះទីស្ដីការក្រសួង ត្រូវទទួលបានប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ ឯកឧត្តម បានអះអាងថា ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង បានដើរតួនាទីជាម្ចាស់ស្នាដៃកំណែទម្រង់នេះយ៉ាងពិតប្រាដក និងរក្សាជំហរឯកភាពគ្នាបន្តកំណែទម្រង់នេះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមទៀតថា ការងារនេះ មានគោលដៅយុទ្ធសាស្ត្រសំដៅពង្រឹង និងគាំទ្រដោយផ្ទាល់ដល់ការបំពេញការងាររបស់មន្ត្រីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដើម្បីឱ្យពួកគាត់ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលា។

ពីវេទិកាអធិបតីនេះ ឯឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ជូនអង្គពិធីថា លទ្ធផលកំណែទម្រង់នេះ អាចសម្រេចទៅបាន ដោយសារគុណបំណាច់នៃមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាការប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យកាន់តែខិតជិត។

សូមបញ្ជាក់ថា សិក្ខាកាម និងសិស្សនគរបាលជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាឱកាសនោះ មានសរុបចំនួន ១៥វគ្គ ស្មើនឹង ១ ៧១០នាក់ (នារី ១៩៩នាក់)។ ក្នុងនោះ រួមមាន៖ ការបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៧វគ្គ មានជ័យលាភី ៥៣៨នាក់ (នារី ៤៣នាក់), នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន ២វគ្គ មានជ័យលាភី ១៨៩នាក់ និងនៅសាលានគរបាលជាតិភូមិភាគ ចំនួន ៦វគ្គ មានជ័យលាភី ៩៨៣នាក់ (នារី ១៧៦នាក់)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.