ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ដែលក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ចេញ «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ព្រមទាំងអនុវត្តអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងលើ (ចាប់ពីប៉ុស្ដិ៍សុខភាព, មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក) និងការពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះក្រោម តាមរយៈការរៀបចំកម្លាំង និងពង្រឹងមន្ត្រី និងបុគ្គលិកសុខាភិបាលនៅថ្នាក់ជាតិ ស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមឃ្លា «រៀបឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។

សម្ដេចធិបតីបានបន្តថា មន្ទីរពេទ្យ ហ្លួង ម៉ែ ដំបូងឡើយបានដើរតួនាទីជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលជូនស្ត្រី (អតីតមន្ទីរពេទ្យនគរទេព) ហើយត្រូវបានរាជរដ្ឋាភិបាលដែលពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវនិងបានប្រែក្លាយជាកន្លែងជួយសង្គ្រោះជីវិតមនុស្សយ៉ាងសំខាន់ក្នុងសម័យកូវីដ-១៩។ បច្ចុប្បន្ន, មន្ទីរពេទ្យបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ជាមួយនឹងការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់»។ បន្ថែមពីនេះ, សម្ដេចធិបតីបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យវិស័យឯកជនយកទីតាំងរដ្ឋទៅផ្តល់សេវាឯកជនឡើយ ដោយទីតាំងពេទ្យរដ្ឋត្រូវតែគ្រប់គ្រងដោយរដ្ឋ ១០០ ភាគរយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព្រមពេលជាមួយគ្នានេះ, សម្ដេចធិបតីគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ៦ចំណុច ក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៖ (១) គិតមកដល់បច្ចុប្បន្ន, មណ្ឌលសុខភាពទូទាំងប្រទេសផ្ដល់សេវា ២៤ម៉ោង/៧ថ្ងៃ បានរហូតដល់ ៩៩,៣%, (២) រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យ, (៣) ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ និងបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ពាក់ព័ន្ធនឹងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ ជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត, (៤) ពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ ព្រមទាំងផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបាន ១៥ ទៅ ៣០ថ្ងៃ, (៥) ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពចំនួន ៥៤០ កន្លែង, មន្ទីរពេទ្យបង្អែកចំនួន ១៥ កន្លែង ក្នុងខេត្តចំនួន៨, (៦) ក្រសួងសុខាភិបាលបានពង្រឹង «ក្រមប្រតិបត្តិវិស័យឯកជន» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបានចុះហត្ថលេខាកាត់ដីឱ្យប្រទេសណាមួយឡើយ ទាំងពេលនេះ និងពេលណាទាំងអស់ ដោយកម្ពុជាផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ គឺការបោះជំហានឆ្ពោះទៅកាន់ការដោះស្រាយដោយសន្តិវិធី និងទប់ស្កាត់សង្គ្រាម ប៉ុន្តែការវាស់វែង និងផ្ទៀងផ្ទាត់ទីតាំងនៃបង្គោលព្រំដែន ត្រូវធ្វើឡើងដោយគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ទោះបីជាមានការបាត់បង់ការគ្រប់គ្រងនៅទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ដោយ, កម្ពុជានៅតែបន្តតវ៉ា និងទាមទារសិទ្ធិស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិ និងរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការច្បាប់, ការទូត និងបច្ចេកទេស ទាំងទ្វេភាគី, តំបន់ និងអន្តរជាតិ ដើម្បីទាមទារយកដែនអធិបតេយ្យដីគោកមកវិញ រួមទាំងយន្តការ UNCLOS ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.