ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចំរុះមួយក្រុមដាក់កុងត្រូលជជុះ យកលុយពីប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យពីអ្នករកស៊ីដឹកឈើតាមម៉ូតូ និងរថយន្ត ដែលចេញពីស្រុកតាវែង ឆ្លងកាត់ស្រុកអណ្តូងមាស ដើម្បីយកទៅលក់នៅព្រំដែនវៀតណាម គ្រាន់បានចំណេញបន្តិចបន្តួចយកលុយផ្គត់ផ្គង់គ្រួសារ ក្រៅពីទំនេរពីធ្វើស្រែចំការ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានប្រាប់អ្នកសារពត៌មានអោយដឹងថា ជារៀងរាល់ថ្ងៃកម្លាំងចំរុះនេះតែងតែចល័តដាក់កុងត្រូលយកលុយពីអ្នករកស៊ីដឹកឈើតាមម៉ូតូ និងរថយន្ត ជារៀងរាល់ថ្ងៃ ក្នុងម៉ូតូ១គ្រឿង២ម៉ឺនរៀល ទៅ៣ម៉ឺរៀល រថយន្ត១គ្រឿងពី៥ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ហើយចំនួនម៉ូតូដឹកឈើនេះមានរហូតដល់រាប់សិបគ្រឿងឯណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា កម្លាំងចល័តនេះគឺមានប៉ូលិសេដ្ឋកិច្ចខេត្តដែលត្រូវជាបងប្អូនលោកនូវ ដារ៉ា ហៅឈុន និងកម្លាំងស្រាវជ្រាវ អង្គការធនធានការពារប្រជាពលរដ្ឋនិងបរិស្ថាន និងប៉េអឹមផ្ទៃប្រទេស ដែលកំពុងឈរជើងចំណុចអូរតាម៉ូ និងអូរតាបូក ក្នុងទឹកដីក្រុមហ៊ុនក្រុងប៊ុកតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីបទល្មើសខាងលើនេះសូមឯកឧត្តមអភិបាលខេត្តស្នងការនគរបាលខេត្ត មេប៉េអឹម មេទានហ៊ានខេត្ត មេត្តាមើលកូនចៅមួយក្រុមៗរបស់ខ្លួនផងកុំដើរយកតែលុយគេ តែបើឃើញបទល្មើសចាប់ប្រគល់អោយកម្លាំងជំនាញទៅបានហើយ។ សូមបញ្ជាក់ផងដែរថាកម្លាំងកុងត្រូតជជុះដុសស្លែខាងលើនេះសិទ្ធិតែខំប្រឹងតូលលុយមេ ដើម្បីមានឱកាសឈរជើងនៅស្រុកទាំងពីរនោះ ដើម្បីងាយស្រួលច្របាច់កអ្នករកស៊ីឈើ ព្រោះមកនេះអស់លុយច្រើនណាស់៕
ជីវ៉ា







