ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

​លោក​លី សារី ប្រធាន​កាកបាទក្រហមកម្ពុជា ខេត្ត​បន្ទាយមានជ័យ ចុះសួរសុខទុក្ខ​និង​ចែក អំណោយ គ្រួសារ ភ្លើង​ឆេះ​ផ្ទះ ១​ខ្នង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​លី សារី ប្រធាន​កាកបាទក្រហមកម្ពុជា ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​និង​នាំ​អំណោយ​
កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​-​បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ អតីត​ចៅសង្កាត់​និមិត្ត នៅ​សៀ​ល​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​លោក ប៉ាល់ សេដ្ឋា អាយុ ៦៥​ឆ្នាំ អតីត​ចៅសង្កាត់​និមិត្ត ដែល​មាន​ប្រពន្ធ​និង​កូន​ក្នុង​បន្ទុកគ្រួសារ ៩​នាក់ ហើយ​បាន​ទទួល​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​បណ្តាលឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​និមិត្ត​មួយ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បន្ទាយមានជ័យ បាន​ពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ  និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ ព្រមទាំង​អំពាវនាវ​សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ និង​បាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម ហើយ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ព្រោះ​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់ជូន​ពេលនេះ អាច​ជួយ​សម្រាល​ការលំបាក​បាន​មួយរយៈ​ដែរ​។​

​លោក ប៉ាល់ សេដ្ឋា និង​ក្រុមគ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​គិតគូរ មាន​ក្តីមេត្តា ករុណា និង​ទឹកចិត្ត​ជ្រះថ្លា ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ដល់​ប្រជាជន​រងគ្រោះ​ជួប​ការលំបាក​បាន​ទាន់ពេលវេលា ដោយ​គ្មាន​ការរើសអើង ប្រកាន់​វណ្ណៈ ពូជសាសន៍ ព័ណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕

 

img20170923r3 (2) img20170923r3 (3) img20170923r3 (4) img20170923r3 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.