ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

ភ្ញៀវ​ចូល​មក​លម្ហែ​ក្នុង​ខេត្ត​កំពត​នា​រដូវ​បុណ្យ​ភ្ជុំ​ហាក់​មាន​សន្ទុះ​ជាង​ឆ្នាំ​មុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ រយៈពេល​បី​ថ្ងៃ នៃ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩​រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៧ គេ​សង្កេតឃើញ​ក្រុម​ភ្ញៀវ​ទេសចរណ៍ សម្រុក​មក​លម្ហែ កម្សាន្ត​ស្ថិត​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កំពត ហាក់​មាន​សន្ទុះ​ជាង​ឆ្នាំមុន​។​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២២​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​បាន​រាយការណ៍​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​ចំនួន​បី​ថ្ងៃ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​ទស្សនា  ក្នុង​ខេត្ត​កំពត មាន​ចំនួន​រហូត​ដល់​៧៤.១៥៩​នាក់ កើនឡើង​៥,២១% ក្នុងចំណោម​នោះ ភ្ញៀវ​ក្នុងស្រុក​មាន​ចំនួន​៧២.៩៥៧​នាក់ គឺ​កើនឡើង​៥,៥៦% ។ ចំណែក​ភ្លៀវ​ទេសចរណ៍​អន្តរជាតិ​មាន​អត្រា​ថយចុះ​១៦,៤២%​ខណៈ​បរិមាណ​ភ្ញៀវ​មាន​តួលេខ ត្រឹមតែ​១២០២​នាក់​។ នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ក្នុង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា​។​ទាក់ទិន​នឹង​កត្តា​ជាច្រើន ដែល​ធ្វើឲ្យ​មាន​កំណើន​ភ្ញៀវ​ក្នុងស្រុក​ដូចខាងលើ គឺ​អាច​ផ្តើម​ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធា ស្រប​ពេល​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ចង់​ទៅ​កម្សាន្ត​ទីណា​ក៏​គ្មាន​ព្រួយ​បារ​ម្មណ៍ ម្យ៉ាង​ទៀត​ក្រុម​គ្រួសារ​និមួយៗ​សុទ្ធតែ​មាន​ហូបចុក​គ្រប់គ្រាន់ ទើប​ជម្រុញ​ឲ្យ​ពួកគាត់​បបួល​បងប្អូន កូនចៅ ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីដ្ឋាន​នានា​ទូទាំង​ប្រទេស ខ្លះ​មក​ពី​ទីជិត​និង​ភាគច្រើន មកពី​បណ្តា​ខេត្ត​ឆ្ងាយៗ ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ បើទោះជា​ធ្វើដំណើរ​ក្នុង​រយៈផ្លូវ​រាប់រយ​គីឡូម៉ែត្រ ក៏​មិន​រារែក​ដែរ​។​

​ជាមួយនេះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​តាម​ដងផ្លូវ​នៃ​ទីប្រជុំជន​ខេត្ត​កំពត ក៏​មាន​ការកកស្ទះ​ចរាច​រណ៍​មួយអន្លើ​ផងដែរ ដោយសារ​តែ​ចំណុច​ផ្លូវ​ឆ្លងកាត់ មួយ​ប៉ែក​នៃ​ផ្លូវ​ជាតិ​លេខ​៣​ត្រូវបាន​ធ្វើ​ការជួសជុល​កែលម្អ​ជាថ្មី ៕
​ណា​រិទ្ធ​

 

img20170923ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.