ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ក្រុម​អ្នក​ទេសចរណ៍​សម្រុក​ម​ក​លម្ហែ​ក្នុង​ខេត្ត​កែប​ដូច​ទឹកបាក់​ទំនប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ គេ​កត់សម្គាល់ឃើញ​ក្រុម​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ នាំគ្នា​មក​លំហែរ​កម្សាន្ត​នៅ​មាត់​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​។​ដោយឡែក​ចំពោះ​នៅតាម​បណ្តា​កោះ​មួយ​ចំនួន​ស្ថិត​ក្នុង​លម្ហ​សមុទ្រ​ខេត្ត​កែប ភ្ញៀវ​ក៏​បាន​និង​កំពុង​នាំគ្នា​សំរុក​ជិះ​ទូក​ទៅ​កម្សាន្ត លម្ហែ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​បើ​យោង​តាម​តួលេខ​បឋម​ពី លោក ប៉ុក ទា​ង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បានឲ្យដឹងថា ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៧ មាន​ក្រុម​អ្នក​ទេសចរណ៍​ចូល​មក​កម្សាន្ត ល​ម្ហែ ចំនួន​សរុប​៨៣៤៩០​នាក់ ក្នុងនោះ​មាន​ភ្លៀវ​អន្តរជាតិ​ចំនួន​១១៩៨​នាក់ មាន​រថយន្ត​គ្រប់​ប្រភេទ ចំនួន​៧៤០១​គ្រឿង ក្នុងនោះ​មាន​ធុន​មធ្យម​ចំនួន​២៨១០​គ្រឿង និង​ធុន​ធំ​ចំនួន​៤៩​គ្រឿង​។​លោក​បាន​បញ្ជាក់ថា កត្តា​ដែល​នាំ​ឲ្យ​ក្រុម​អ្នក​ទេសចរណ៍​សំរុក​មក​លម្ហែ​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ដោយសារ​បច្ចុប្បន្ន ក្នុង​តំបន់​ខេត្ត​ទេសចរណ៍​ខាងលើ មាន​ការភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ការស្ថាបនា​ដង​ផ្លូវ​សំខាន់ៗ​មាន​ភាព​ធំ​ទូលាយ​ងាយស្រួល​ធ្វើដំណើរ ព្រមទាំង​មាន​សុវត្ថិភាព​ជា​ចម្បង​។​លោក​ថា សក្តានុពល​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ ពិតជា​មាន​អំណោយ​ផល​ពី​ធម្មជាតិ គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត និង​មាន​សេវាកម្ម​ល្អ ទើប​អាច​ស្រូប​ទាញ​ក្រុម​អ្នក​ទេសចរណ៍​មក​កម្សាន្ត លម្ហែ​មិនចេះ​ជិនណាយ​បែបនេះ​។ លោក​បាន​សង្កត់ធ្ងន់ថា ប​ច្ច​ប្បន្ន​ខេត្ត​កែប កាន់តែ​មាន​ការទាក់ទាញ ដោយសារ​តែ​តំបន់ឆ្នេរ​មួយ​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជម្រុញ​ការស្តា​និង​អភិវឌ្ឍន៍​កាន់តែ​មាន​ភាព​លេចធ្លោ​គ្រប់កន្លែង ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ដាច់ខាត​ត្រូវតែ​ជម្រុញ​ដល់​ក្រុម​អាជីវករ​ក្នុង​តំបន់​ទាំងមូល​ឲ្យ​យល់​ពី​កាតព្វកិច្ច​ផ្នែក​បម្រើ​សេវាកម្ម​ទេសចរណ៍​ឲ្យបាន​ល្អប្រសើរ​ឡើង​ថែម​ទៀត ដោយ​ផ្សារភ្ជាប់​នឹង​សុវត្ថិភាព​ចំណីអាហារ​ផងដែរ​។​

​ស្រប​ពេល​នេះ​ដែរ​មហាជន​ទូទៅ ពិតជា​បាន​ផ្តោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ទាក់ទង​នឹង​ទេសភាព​ដ៏​ត្រកាល​គ្មាន​ពីរ​របស់​រមណីយដ្ឋាន​ឆ្នេរ​កែប ដោយ​គេ​បាន​លើកឡើង​ថា បើ​ទោះ​ជា​ជួប​ឧបសគ្គ​ខ្លះៗ​ដោយសារ​មាន​រថយន្ត​ច្រើន​ស្អេកស្កះ​យ៉ាងនេះក្តីក៏ គេ​សុខចិត្ត​សម្រុកចូល​មក​ទី​នេះ ដើម្បី​មក​ភ្លក្ស​រសជាតិ​អាហារ​សមុទ្រ​ស្រស់ៗ​នៅ​ខេត្ត​កែប និង​បាន​នាំ​បងប្អូន កូនចៅ​មក​លម្ហែ កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ថែមទាំង​បាន​ផ្តិត​យក​រូបភាព​ដ៏​ស្រស់បំព្រង នៃ​ព្រៃភ្នំ ទីប្រជុំ​កោះ​នានា និង​ទេសភាព​ជាច្រើន​ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​ឆ្នេរកែប​ទាំងមូល​។​ម្យ៉ាងទៀត​ខេត្ត​កែប​ក្រៅពី​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​ដាច់​គេ ក៏​ជាប់​ឈ្មោះ​ជា​ផ្ការំដួល​បី​ទង ថែមទាំង​បាន​ទទួលពាន​រង្វាន់​និរន្តរភាព​បរិស្ថាន​អាស៊ាន នៅ​ប្រទេស​ប្រ៊ុយណេ លើ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត ដែល​ជា​ពានរង្វាន់​ដ៏​ល្បីល្បាញ​ក្នុង​តំបន់​អា​សី​ុ កាលពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ​។​

​ជាថ្មី​ម្តងទៀត​គេ​បាន​ព្យាករណ៍​ទុក​ជាមុន​ថា ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ត្រូវ​ប្រារព្វ​ឡើង​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​១​លាន​នាក់​ឯណោះ​។​/ ណា​រិទ្ធ​

 

img20170922c-(5) img20170922c-(4) img20170922c-(3) img20170922c-(2) img20170922c-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.