សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ បានបង្ហើបអោយដឹងថា សព្វថ្ងៃគេសង្កេតឃើញឧបករណ៍នេសាទល្មើសច្បាប់ ជាច្រើនប្រភេទបាននឹងកំពុងបង្ហាញវត្តមានក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលក្នុងនោះមានដូចជាឧបករណ៍ដាក់សម្រាស់ ហ៊ុំអួនចាប់យកត្រី រាប់រយដុំ ដូចជាចំណុចកំពង់ចម្លង បឹងធំ និងចំណុចគន្លងតាំងឈុន ជាដើម។ ក្រៅពីនោះនៅមានបែរចិញ្ចឹមត្រីរាប់ សិបបែរដែលមានម្ចាស់បែរត្រីឆ្តោរទាំងនោះជាក្រុមពួកអ្នកមានលុយ មានអំណាច ត្រូវបានគេស្គាល់ឈ្មោះ គា ស៊ីវ ជាប្រជាពលរដ្ឋ ឈ្មោះ ពែក ជាប្រជាពលរដ្ឋ និងជាអ្នកប្រកបរបរនេសាទដាក់របាំងលបណរ៉ាវ និងឈ្មោះ កង គាម ជាឈ្មួញ យឿទិញត្រីដ៍ធំនៅឃុំផាត់សណ្តាយ និងជាអ្នក ជួយឧបត្ថម្ភលុយដល់ក្រុមអ្នកនេសាទដើម្បីប្រមូលទិញត្រីពីក្រុមទាំងនោះ និងជាអ្នកចិញ្ចឹមត្រីឆ្តោ ដ៍ធំក្នុងឃុំផាត់សណ្តាយ និងឈ្មោះ ឡុង ជាមន្ត្រីប៉ូលីសចរាចរណ៍ប្រចាំឃុំផាត់សណ្តាយ ដែលអ្នកចិញ្ចឹមត្រីឆ្តោខាងលើបានត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធ និងបានលួចលាក់ចិញ្ចឹមយ៉ាងដុះស្លែជាយូរឆ្នាំមកហើយ មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ គេបែរជាឃើញបង្ក្រាបតែអ្នកចិញ្ចឹមត្រីខ្នាតតូច ដើម្បីយកយកស្នាដៃនិងធ្វើរបាយការណ៍អោយថ្នាក់លើ ចំណែកបែរត្រីឆ្តោធំៗគេមិនឃើញបង្ក្រាបនោះទេ ប្រហែលជាគេទុកសម្រាប់ចិញ្ចឹមឆ្នាំងរបស់ពួកគេហើយមើលទៅ ។
បើតាមការអោយដឹងពីប្រភពខាងលើ មិនថាតែបែរត្រីឆ្តោនោះទេ ដែលគេបង្ក្រាបតែអាតូចទូកអាធំ យ៉ាងណាមិញ អ្វីដែលគួរអោយប្រជាពលរដ្ឋហួសចិត្តនោះគឺកាលពីពេលកន្លងទៅនេះគេឃើ ញជំនាញជលផលបានទៅប្រមូលសម្រាស់តូចតាចដែលហ៊ុំរួចទៅកំទេចចោល ចំណែកសម្រាស់ធំៗដែលស្ថិតក្នុងចំណុចប្រឡាយ ឬគន្លងតាំងឈុន ក្នុងឃុំផាត់សណ្តាយប្រមាណជាង៣០ដុំ ដោយមិនគិតពីសម្រាស់តូចនោះឡើយដែលគេកំពុងតែដាក់នុយដើម្បីទាក់ ទាញត្រីផងនោះក៍មិនទាន់ឃើញមានចំណាត់ការពីសមត្ថកិច្ចជលផលនៅឡើយ ។
ពាក់ព័ន្ធករណីខាងលើ លោក យ៉ាន់ វិសាក់ ហៅសែ នាយ ផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ មិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទមិនអាចទាក់ទងបានតាមរយៈលេខ 0978788844 /088 6666 995 / 097 4466448បានប្រាប់អ្នកយកពត៌មានយើងថា ករណីខាងលើលោកកំពុងតែបញ្ជាកម្លាំងជំនាញ និងកម្លាំងសហការ ចុះបង្ក្រាបបាន៥៩ដុំ ហើយ ចំណែកករណីបែរត្រីឆ្តោកម្លាំងក្រុមការងារកំពុង តែពិភាក្សានិងធ្វើសេចក្តីណែនាំធ្វើកិច្ចសន្យាផាកពិន័យ និងអោយពួកគាត់ដើម្បីធ្វើការចាប់លក់ និងផ្អាកការធ្វើសកម្មភាពបន្ត ៕





