ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា

បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​និង​ទិសដៅ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០១៧​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៧​នេះ ម្សិលមិញ​នេះ នៅ​សណ្ឋាគា​លី​ហេង​ឆាយ មាន​រៀបចំ​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​និង​ទិសដៅ​បន្ត​ឆមាស​ទី​២​ឆ្នាំ​២០១៧​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ។ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ ការងារ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន​និង​ជា​ប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។​ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន​ច្រក​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ទាំង​២៤​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បាន​មានប្រសាសន៍ថា ៖ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្រុម​ការងារ​ចម្រុះ​តាម​បណ្តាល​ច្រកទ្វារ​ព្រំដែន​បាន​បំពេញការងារ សម្រប​ឆ្លងដែន​ជូន​មន្ត្រីរាជការ ពលរដ្ឋ​ទៅ​ប្រទេស​ថៃ​ចំនួន​៨,៩៤១​លើក​,​សម្រប​ឆ្លងដែន​ជូន​មន្ត្រីរាជការ ពលរដ្ឋ​មក​ប្រទេស​កម្ពុជា​ចំនួន​៩១១​លើក​,​ចូលរួម​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ពិធី​ផ្សេងៗ​ចំនួន​២៨១​លើក​, រួមសហការ​ប្រតិបត្តិ​ការណ៍​ជាមួយ​ភាគី​ថៃ​ចំនួន​៨៩​លើក​,​សហការ​ល្បាត​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ចំនួន​១១៦​លើក ។​

​ដោយឡែក សភាពការណ៍​សន្តិសុខ​ក្នុង​ឆ្នាំ​២០១៦-២០១៧ ពលរដ្ឋ​កម្ពុជា​ចូល​លួច​កាប់​ឈើ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​ចំនួន​២៨​លើក​,​ការបង្ក្រាប​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​ចំនួន​៨​លើក​,​ពលរដ្ឋ​ខ្មែរ​ធ្វើ​អត្តឃាត​ខ្លួនឯង​ចំនួន​៥​លើ​ក​ស្លាប់​៨​នាក់​,​ចាប់​ជនសង្ស័យ​៥​នាក់ ពលរដ្ឋ​កម្ពុជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣៦​លើក ស្លាប់​២៤​នាក់ រងរបួស​២៥​នាក់ ពលរដ្ឋ​បាន​ស្លាប់​ដោយសារ​ជំងឺ​ក្នុង​ទឹកដី​ថៃ​ចំនួន​៧៩​នាក់ ។​

​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បញ្ជាក់ថា​៖​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់​និង​មិន​ស្របច្បាប់​តែង​ជួប​គ្រោះថ្នាក់​ជា​យថាហេតុ​ញឹក​ញ៉ាប់ ខ្លះ​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ ខ្លះ​បញ្ជូន​ឲ្យ​ត្រឡប់​មក​វិញ​ហើយ​ខ្លះទៀត​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ ការងារ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន​និង​ជា​ប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បាន​បញ្ចាក់​ប្រាប់​ឲ្យ​មន្ត្រី​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ទាំងអស់​ថា​៖​ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត​ក្នុងការ​រឹតចំណង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង​ជាប់​ព្រំដែន ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុង​ការជួយ​អន្តរាគមន៍​ដល់​ប្រជា​ពល​ខ្មែរ​ដែល​មាន​បញ្ហា​ក្នុង​ទឹកដី​ប្រទេស​គេ​ជា​ពិសេស​នោះ​គ្រប់​មន្ត្រី​ដែល​ឈរជើង​តាម​ច្រកព្រំដែន​ត្រូវ​គ្រប់គ្រង​ឲ្យបាន​នូវ​រាល់​ការ​ចេញ​ចូល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅក្នុង​ទឹកដី​ថៃ​និង​ពលរដ្ឋ​ថៃ​ចូលមក​កម្ពុជា​៕

 

img20170818re3 (1) img20170818re3 (2) img20170818re3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.