ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា

​លោកស្រី ស៊ុំ ហ៊ាង ម្ចាស់​កាស៊ីណូ ណា​សា​វើល កំពុង​បើក​ល្បែង​បញ្ជល់មាន់ ដែល​ច្បាប់​ហាមឃាត់ ឱ្យ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង មិន​រំខាន​ដល់​សមត្ថកិច្ច​ណា​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ នៅ​ព្រំដែន​កម្ពុជា ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​កាស៊ីណូ​ជា​ច្រើន រីក​ដុះ​ដូច​ផ្សិត និង​កំពុង​សាងសង់​ថ្មីៗ បន្ថែម​ទៀត​ផង​ដែរ ។ កាស៊ីណូ​ភាគច្រើន ត្រូវ​ម្ចាស់​បើកដៃ​ឱ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ចាញ់​អស់​ម៉ូតូ រថយន្ត និង​លក់​ដីស្រែ ចំការ អស់​គ្មាន​សល់​ឡើយ ។ តែ​គេ​មិនឃើញ​មាន​អាជ្ញាធរ មូលដ្ឋាន ឬ​សមត្ថកិច្ច​នគរបាល​ណា​ម្នាក់ ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​ធ្វើ​ការហាមឃាត់​ពួកគេ​នោះ​ឡើយ ដោយ​បំពាន​នឹង​ច្បាប់​ដែល​ក្រសួង​បាន​ចេញ​សារាច​រណ៍​ណែនាំ ឱ្យតែ​បរទេស​ចូល​លេង​ប៉ុណ្ណោះ ។

​បើ​តាម​ប្រភព​ពី​អ្នក​ចូល​ទៅ​មើល​គេ​លេង​ល្បែង​បញ្ជល់មាន់​បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧ នេះ​ថា កាស៊ីណូ​មួយ​ឈ្មោះ ណា​សា​វើល ក្នុងចំណោម​កាស៊ីណូ​ទាំងអស់ ដែល​ទើបនឹង​សាងសង់​បាន​រយ​:​ពេល​ជិត​១​ឆ្នាំ​មកហើយ ជា​របស់​អ្នកស្រី ស៊ុំ ហ៊ាង បាន​បើក​លេង​ល្បែង​បញ្ជល់មាន់ ដោយ​អនុញ្ញាតិ​ឱ្យ​ខ្មែរ​ចូល​លេង​យ៉ាង​ពពាក់ពពូន អស់​រយ​:​ពេល​ជា​ច្រើន​ខែ​មក​ហើយ ។​

​ប្រភព​បន្តទៀតថា ការបើក​ឱ្យ​លេង​ល្បែង​នេះ អត់​ឃើញ​មាន​បរទេស​ចូល​លេង​ឡើយ គឺមាន​សុទ្ធតែ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​ប៉ុណ្ណោះ ដោយ​មក​ពី ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ តាកែវ និង​ខេត្ត​នានា ជាច្រើន​ទៀត ថែម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​មាន​អ្នកចាញ់​រហូតដល់​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ ក្នុង​ការ​ចូល​ទៅ​មើល​គេ​លេង​ល្បែង​នេះ ត្រូវ​ទិញ​សំបុត្រ​ម្នាក់ៗ ត្រូវ​បង់ប្រាក់​អស់​៥០០០​រៀល ថ្លៃ​ផ្ញើ​ម៉ូតូ​២០០០​រៀល និង​ថ្លៃ​ផ្ញើ​រថយន្ត​៥០០០​រៀល​ផង​ដែរ ។

​ចំណែក​អ្នក​ញៀន​នឹង​ល្បែង​មាន់​ជល់​ខាងលើ បានឱ្យដឹងថា បើ​ពួកគេ​នាំ​គ្នា​លេង​នៅ​តាម​ភូមិ​ក្រៅពីនេះ ទោះបី​ដាក់​លុយ​តិចតួច ដើម្បី​កំសាន្ត​សប្បាយ​ក៏ដោយ ពេល​សមត្ថកិច្ច​នគរ​បាល​ឃើញ នឹង​ចាប់​ឃាត់ខ្លួន បញ្ជូន​ទ​ទៅ​ស្នងការ ដើម្បី​ផាកពិន័យ​យ៉ាង​ចាស់ដៃ មិន​ឱ្យ​បន្ត​លេង​នោះឡើយ ហើយ​បើ​ចង់​លេង​ទៀត ទាល់តែ​នាំគ្នា​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ​ណា​សា​វើល ទើប​បាន​រួចខ្លួន និង​មាន​សុវត្ថិភាព ព្រោះ​គេ​ចង់ឱ្យ​នាំគ្នា​ទៅ​លេង​តែ​មួយ​កន្លែង​ប៉ុណ្ណោះ ។ ប្រភព​បន្តទៀតថា ការលេង​ល្បែង​បញ្ជល់មាន់​នេះ មាន​ពីរ​ប្រភេទ ដោយ​អ្នកលេង​ខ្នាយ​ដែក បើក​ជល់​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អ្នកលេង ខ្នាយ​ស្មង​ចាប់ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​សុក្រ ដោយ​ដាក់​ដើម​ផាន់​(​ដើមទុន​) រាប់​ម៉ឺន​ដុល្លារ​ផងដែរ ។
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោកស្រី សុំ ហ៊ាង ជា​ម្ចាស់​កាស៊ីណូ​ណា​សាវើ​លខាង​លើ បានឱ្យដឹងថា កាស៊ីណូ​របស់​លោកស្រី មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ក៏​បើក​ឱ្យ​ខ្មែរ និង​ថៃ​ចូល​លេង​ដូចគ្នា ។

​ការលេង​ល្បែង​បញ្ជល់មាន់​នេះ អត់​មាន​ការលក់​សំបុត្រ​នោះ​ឡើយ ដោយ​យក​តែ​ថ្លៃ​ផ្ញើ​ម៉ូតូ​ប៉ុណ្ណោះ និង​រថយន្តប៉ុ ណ្ណោះ ។ លោកស្រី​បន្ត​ទៀត​ថា ប្រហែលជា​ត្រូវ​បិទ​ការ​លេងល្បែង​មាន់​ជល់​ឆាប់ៗ​នេះហើយ ព្រោះ​ថ្លង់​ដល់​ភ្ញៀវ ដែល​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​របស់​លោកស្រី ដែល​ទើបនឹង​សាងសង់​រួច​ថ្មីៗ ។

​ម្យ៉ាងវិញទៀត តាមច្បាប់​មិន​ឱ្យ​ខ្មែរ​ចូល​លេង​នោះទេ តែ​បើ​ពួកគេ​មក​លេង​ហើយ មិន​អាច​ធ្វើ​ការហាមឃាត់​នោះដែរ ។​

​ចំណែក​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​យ៉ាងខ្លី​ថា កាស៊ីណូ​ខាងលើ លោក​អត់​ដឹងថា​មាន​គេ​បើក​លេង​ល្បែង​មាន់​ជល់ ឬ​យ៉ាងណា​ទេ ព្រោះ​ខាង​លោក​មិន​ដែល​ធ្លាប់​ទៅ​មើល​គេ​លេង​ផង ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាមៗ តែម្តង ៕
​នីយ៉ា​

 

img20170818re1-(1)

img20170818re1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.