ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​សំណេះសំណាល​ជាមួយ​សិស្ស​ជា​បេក្ខជន​ត្រៀមប្រឡង​ទុតយភូមិ ក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​សីហា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ស្ថិតក្នុង​សង្កាត់​អូរ​ក្រសារ ក្រុង​-​ខេត្ត​កែប​។​ក្នុងនោះដែរ​ក៏​មាន​ការចូលរួម ពី​សំណាក់​អស់លោក ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ​នានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រៀមប្រឡង​សញ្ញាបត្រ​ទុតយភូមិ​(​បាក់​ឌុប​)​ចំនួន​១០៩​នាក់​ផង​ដែរ​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​កែន សត្ថា អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់ សិស្សានុសិស្ស ក្នុង​វិទ្យាល័យ ពិសេស​សិស្ស​ដែល​ជា​បេក្ខជន​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ ទុតយភូមិ​(​បាក់​ឌុប​)​ត្រូវ​ខិតខំ​ប្រឹងប្រែង​និង​ពង្រឹងសមត្ថភាព ខ្លួនឯង​ដើម្បី​ត្រៀម​ប្រកួតប្រជែង​យក​ជ័យលាភី​ជា​សិស្ស​ឆ្នើម និទ្ទេស​A​ឲ្យបាន​។​លោក​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២១​ខែ​សីហា ឆ្នាំ​២០១៧​ខាងមុខនេះ សង្ឃឹមថា ក្មួយៗ​ជា​បេក្ខជន​ប្រឡង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព សម្រាប់​ជួយ​លើក​កិតិ្ត​យ​ស​ដល់​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​ជួយ​លើក​មុខមាត់​ដល់​ខេត្ត​យើង​ទាំងមូល​ផងដែរ​។​

​ជាមួយនេះ លោក​កែន សត្ថា ក៏​បាន​កោតសរសើ​រដល់​លោកគ្រូ អ្នកគ្រូ ក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​ទាំងអស់​ដែល​ខិតខំ​បង្កើន​ចំណេះដឹង​ដល់​សិស្ស និស្សិត ពិសេស​ការអប់រំ​ទូន្មាន​បាន​ល្អប្រសើរ លើ​វិស័យ​ធនធានមនុស្ស​។​ដោយ​ផ្តោត​ការ​សំខាន់​លើ​វិស័យ​អប់រំ និង​សិក្សាធិការ ដែលជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស លោកគ្រូ អ្នកគ្រូ បាន​ផ្តល់​នូវ​ចំណេះដឹង​ដល់​ស្រទាប់​យុវជន ដែល​ជា​ទំពាំង​ស្នង​ឫស្សី ហើយ​វិស័យ​នេះ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការស្តា​និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ផងដែរ​។​

​បន្ទាប់ពី​មាន​ប្រសាសន៍​ផ្តាំផ្ញើរ លោក​កែន សត្ថា ក៏បាន ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ​ទុតយភូមិ ហើយ​ក៏​ត្រៀម​នឹង​ផ្តល់​រង្វាន់​សម្រាប់ សិស្ស​ជាប់​និទ្ទេស​A នូវ​ម៉ូតូ​១​គ្រឿង​របស់ លោក​បណ្ឌិត ចម ប្រសិទ្ធ ទេស​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​កម្ម និង​សិប្បកម្ម ហើយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​ផ្តល់​ថវិកា​បន្ថែម​ចំនួន​១០០០​ដុល្លា និង​លោក ងួន ច័ន​សុជាតា ប្រធាន ស ស យ ក ផ្តល់ជូន​៥០០​ដុល្លា​ថែម​ទៀត​ផង​។​

​ដូច្នេះ សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​យក​សញ្ញាបត្រ ទុតយភូមិ​(​បាក់​ឌុប​)​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត ក្នុង​ថ្ងៃ​ទី​២១​ខែ​សីហា ឆ្នាំ​២០១៧​ខាងមុខនេះ ត្រូវខិតខំ​ប្រជែង​ឲ្យអស់​ពី​សមត្ថភាព គឺ​ដណ្តើមយក​និទ្ទេស​A​ឲ្យបាន ព្រោះ​រង្វាន់​ម៉ូតូ​១​គ្រឿង និង​ទឹកប្រាក់​ចំនួន​១៥០០​ដុល្លា កំពុង​រង់ចាំ​ហើយ ៕
​ណា​រិទ្ធ​

 

 

img20170810ch1 (1) img20170810ch1 (4) img20170810ch1 (2) img20170810ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.