ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មិនដឹង​យ៉ាងម៉េច​សុខៗ​ជិះ​ម៉ូតូ​ទៅ​បំបុក​ថ្ម​រអិលដួល​បណ្តាលឲ្យ​របួសធ្ងន់​ខ្លួ​ន​ឯង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្មេងប្រុស​ជំទង់​ម្នាក់​បាន​រងរបួស​ត្រង់​ក្បាល​យ៉ាងតំណំ ត្រូវ​គេ​ប្រទះឃើញ​ដេក​សន្លប់​ស្តូក​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣ ហើយ​ករណី​នេះ​សង្ស័យ​ក្មេង​រងគ្រោះ​ជិះ​ម៉ូតូ​បុក​ដុំ​ថ្ម​ដែល​នៅ​ចិញ្ចើមផ្លូវ​ទើប​រអិលដួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៨​ខែ​សីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត ចំងាយ​ពី​ស្ពាន​ស្រះ​ប៉ោង​ប្រហែល​៧០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​លេខ​៣​។​

​សាក្សី​មួយ​ចំនួន​បានឲ្យដឹងថា មុន​ពេល​ជួប​ករណី​ដូចខាងលើ គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ក្មេងប្រុស​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ម្នាក់​ឯង​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​យក​ពិល​ទៅ​ឲ្យ​បង​របស់​គេ ដែល​មាន​ទីលំនៅ​ក្នុង​ទី​រួម​ខេត្តកំពត​។​សាក្សី​ដដែល​បាន​អះអាង​ថា ក្មេងប្រុស​រងគ្រោះ​សង្ស័យ​ពេល​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បញ្ចាំង​ភ្លើង​ហ្វា​ដាក់​មុខ​ទើប​ងងឹតភ្នែក​មើល​ពុំ​ឃើញ​ផ្លូវ ទើប​ជ្រុល​ទៅបុក​ដុំថ្ម​នៅ​ចិញ្ចើមផ្លូវ​រអិលដួល​រងរ​បួស​ធ្ងន់​តែម្តង​។​

​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​មូល​ដ្ឋា​ន បញ្ជាក់ថា ក្មេងប្រុស​រងគ្រោះ មានឈ្មោះ ឆ​យ ច្រន អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​អន្លង់​គគីរ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-2223​។​ហើយ​គ្រោះថ្នាក់​នេះ​គឺ​បង្ក​ដោយ​ខ្លួនឯង​គ្មាន​ប៉ះទង្គិច​ជាមួយ​អ្នក​ណា​ឡើយ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​គ្លីនិក សម្ភព​បូកគោ ក្នុង​ក្រុង​កំពត​។​ដោយឡែក​មធ្យោបាយ សមត្ថកិច្ច​បាន​រក្សាទុក​សម្រាប់​ប្រគល់ជូន​អាណា​ព្យាបាល​យក​ទៅ​ជួសជុល​វិញ ៕
​ណា​រិទ្ធ

 

img20170810cc1 (1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.